ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ស្រាវ​​ជ្រាវ​​បង្រ្កាប​​គ្រឿង​​ញៀន​​រាជធានី​​សហ​ការ​ជា​​មួយ​ប៉េ​អឹម​​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​​ចុះ​បង្រ្កាប​​ក្រុម​​ជួញ​ដូ​រ​និង​​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​​​ឃាត់​ខ្លួន​​បាន​០៤​​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ស្រាវ​ជ្រាវ​បង្រ្កាប​គ្រឿង​ញៀនរាជធានី​ភ្នំពេញ សហការ​ជា​មួយ​ប៉េអឹម​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ចុះ​បង្រ្កាប​ក្រុម​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដ៏សកម្ម កាល​ពី​វេលា​ម៉ោង ៣និង​៤០​នាទី​រសៀលថ្ងៃទី ០៦ មេសា ២០១៤​ នៅ​ចំណុច​ប្លុក​ផ្ទះ​ជួល​ឡ​ឥត​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ឱ្យ​ដឹង​ថា ប្រតិបត្តិ​ការ ចុះ​បង្រ្កាប​ក្រុម​សកម្មខាងជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ​គឺ​ដោយ​​មាន​ការ​អនុ​ញាត្ត​ពីលោក មាស ចន្ទពិសិដ្ឋ​ ព្រះ​រាជ​អជ្ញារង​អមសា​លា​ដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តការនេះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ និង​ដក​ហូត​បាន​គ្រឿង​ញៀន​ចំនួន២០​កញ្ចប់តូច និង​មួយ​កញ្ចប់ធំ ម៉ូតូ​មួយ​គ្រឿង ដាវសាំ​ម៉ូរ៉ៃ ព្រមទាំង​ឧបករណ៏​សំរាប់​ជក់​គ្រឿង​ញៀន ។

នៅ​ក្រោយ​ប្រ​តិបត្តការ​បង្រ្កាប កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ ជនសង្ស័យ​ទាំង​០៤​នាក់ រួម​ទាំង​វត្ថុតាង​ដែល​ដក​ហូត​បាន យក​ទៅ​កាន់​ការិយា​ល័យ​ស្រាវ​ជ្រាវ​បង្រ្កាប​គ្រឿង​ញៀនរាជធានី​ភ្នំពេញ​ ដើម្បី​ករៀប​ចំសំណុំ​រឿង​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។