ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ធុង​ហ្គាស​កន្លែង​​ចុង​ភៅ​​ចំអិន​​ម្ហូប​​​បណ្តាល​​ឱ្យ​ឆាប​​ឆេះ​​និង​​ផ្សែង​​ហុយ​​ពេញ​​ហាង​​ខា​រ៉ា​អូរ​ខេភ្ញៀវ​​និង​​នារីៗ​បម្រើ​​ក្នុង​ហាង​​រត់​​់ចែក​​ជើង​គ្នា

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​មួយ​ នៅ​កន្លែង​ចុង​ភៅ​ចំអិន​ម្ហូប​ ​ក្នុង​ហាង​ខា​រ៉ា​អូខេ​ អ៊ិច​ ហ្គោល​ កាល​ពី​វេលា​ម៉ោង​៦​និង​១០​នាទី ល្ងាច​ ស្ថិតនៅ​ផ្លូវ​២០០៤​​ ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ក្នុង​ហេតុ​ការណ៏​នេះ​មាន​ពាក្យ​ចចាម​អា​រ៉ាម​ថា មាន​មនុស្ស​ចំនួន​០៥​នាក់​បាន​ឆេះ​ ប្តឹង​ទៅ​សមត្ថ​កិច្ច​ ដោយ​សមត្ថ​កិច្ច​បាន​

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​មួយ​ នៅ​កន្លែង​ចុង​ភៅ​ចំអិន​ម្ហូប​ ​ក្នុង​ហាង​ខា​រ៉ា​អូខេ​ អ៊ិច​ ហ្គោល​ កាល​ពី​វេលា​ម៉ោង​៦​និង​១០​នាទី ល្ងាច​ ស្ថិតនៅ​ផ្លូវ​២០០៤​​ ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ក្នុង​ហេតុ​ការណ៏​នេះ​មាន​ពាក្យ​ចចាម​អា​រ៉ាម​ថា មាន​មនុស្ស​ចំនួន​០៥​នាក់​បាន​ឆេះ​ ប្តឹង​ទៅ​សមត្ថ​កិច្ច​ ដោយ​សមត្ថ​កិច្ច​បាន​ត្រៀម​​ឡាន​ទឹក​ចេញ​អន្តរាគមន៏​ ។ នៅ​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ភ្លើង​បាន​រលត់​អស់​ទៅ​វិញ​ហើយ ដោយ​បុគ្គលិក​នៅ​ទី​នោះ​នាំ​គ្នា យក​បំពង់​ឧស្ម័ន ពន្លត់​អគ្គិស​ភ័យ​បាញ់​អស់​ជា​ច្រើន​បំពង់​ដើម្បីពន្លត់ ។

ក្នុង​ហេតុ​ការណ៏​នេះ​ផង​ដែរ​គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ឆេះ​ដូច​ពាក្យ​ចចាម​អា​រ៉ាម​ដែល​ប្តឹង​ទៅ​សម្ថ​កិច្ច​នោះ​ទេ​ គ្រាន់​តែ​មាន​ផ្សែង​ខ្មៅ​ហុយ ពេញ​តែ​ក្នុង​ហាង ដែល​ធ្វើ​ឱ្យ​ភ្ញៀវ និង​នារីៗ​បម្រើសេវា​កម្ម​នៅ​ទី​នោះ​​រត់​ចែក​ជើង​គ្នា​តែ​ប៉ុណ្ណោះ ។

ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គឺ​ចុង​ភៅ​បាន​បើក​ហ្គាស​ដើម្បី​ចំអិន​ម្ហូប​ឱ្យ​ភ្ញៀវ នៅ​ពេល​នោះ​ធុង​ហ្គាស​បាន​ធ្លាយ​ទុយោ ធ្វើ​ឱ្យ​ឆាប​ឆេះ​ឡើង​តែ​ម្តង ។