ខេត្តព្រះសីហនុ ៖ មនុស្សចំនួន៣នាក់ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងអំពើលួច ម្នាក់ជាអ្នកផ្សំគំនិត និង ម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចប៉ូលីសក្រុងព្រះសីហនុធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាទៀបភ្លឺថ្ងៃ ទី៦ ខែមេសាឆ្នាំ២០១៤ នៅចំណុចកាស៊ីណូ ដាយមិនស៊ី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាលពី ថ្ងៃទី៥ មេសា ឆ្នាំ២០១៤។
តាមការឱ្យដឹងពីលោក វរៈសេនីយ៍ត្រី ភុល ភ័ស្តា អធិកាក្រុងព្រះសីហនុបានអោយដឹងថា នៅយប់ថ្ងៃទី៥មេសាម៉ោង១៧និង០០នាទីមានករណីលួចកាច់ករម៉ូតូ មួយករណីដែលបានកើតឡើង នៅចំណុច ក្រុមទី១១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយបានធ្វើសកម្មភាពចំនួន២នាក់ ម្នាក់ជាអ្នកកាច់កម៉ូតូ និងម្នាក់ទៀតជាអ្នកជូនធ្វើសកម្មភាព ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ គឹម ឌី ហៅ ណាម ភេទ ប្រុស អាយុ៤៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ជាអ្នកធ្វើសកម្មភាពផ្ទាល់) និងម្នាក់ទៀតឈ្មោះ ឌុច ម៉ៅ ភេទ ប្រុសអាយុ៣៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ មុខសញ្ញាទើបចេញពីពន្ឋនាគា(ជាអ្នកជូនធ្វើសកម្មភាព)។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំង របស់លោកបានធ្វើការស្រាវភ្លាមៗដែរ រហូតនៅវេលាទៀបភ្លឺ ជនសង្ស័យដៃដល់ បានបង្ហាញខ្លួន ខណះពេលដើរចេញពីការស៊ីណូដាយមិនស៊ី ទើបឈានទៅដល់ការឃាត់ខ្លួនអ្នកទទួលផលចោរកម្ម(អ្នកទិញម៉ូតូចោរ)បានម្នាក់ទៀតឈ្មោះ ឆេង ឧត្តម ភេទ ប្រុស អាយុ៣២ ឆ្នាំមុខរបរលក់សំបុត្រទូកទេសចរណ៏ មានទីលំនៅក្រុមទី៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ឯជនរងគ្រោះមានឈ្មោះ ស៊ូ សុខា ហៅត្នោតអាយុ២៧ឆ្នាំមានមុខរបរអ្នក បើកបរអូប័រ ស្នាក់នៅក្រុមទី១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបាននូវម៉ូតូចំនួន០២គ្រឿង ដោយក្នុងនោះមួយគ្រឿងជាមួយម៉ូតូធ្វើសកម្មភាពមានម៉ាក អ៊ែប្លែតពណ៌ខ្មៅ គ្មានស្លាកលេខ និង ម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងដែរមានម៉ាក អ៊ែប្លែតពណ៌ទឹកប្រាក់គ្មានស្លាកលេខដូចគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានសមតរ្ថកិច្ចប៉ូលីសកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីបន្ត។
ចែករំលែកព័តមាននេះ