ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ស្រែ​ប្រទះ​ឃើញ​មីន​យក​ដៃឆ្កិះ​ផ្ទុះ​កក្រើក​យោធា​ម្នាក់​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ យោធា​នៅអង្គភាព​វរសេនា​តូច​លេខ​៥១៣ ​ ប្រចាំការ​នៅបន្ទាត់​ព្រំដែន ​ក្នុងឃុំ​អូរបី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ម្នាក់​ បាន​ រងរបួស​ធ្ងន់ ​ដោយសារ​ផ្ទុះមីន​មួយគ្រាប់​ ពេល​យក​ដៃឆ្កិះ​ ។ហេតុការ​ផ្ទុះដ៍ក​ក្រើកនេះ​បាន​កើត​ឡើង​​កាល​ពីវេលា​​ម៉ោង​​​ជាង​​១២រ​សៀល​​ ថ្ងៃទី០៦​​ ខែមេសា​ ឆ្នាំ២០១៤​ នៅភូមិសិលា​ខ្មែ​ ​ឃុំអូរ​បីជាន់​។

យោធា​រងគ្រោះ​ឈ្មោះ​ធាន ​ហុង​ ​ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ​ ជាយោ​ធាវរៈ​​សេនា​តូចលេខ​៥១៣​​ ​ចំណុះកង​ពលតូច​ថ្មើជើង​លេខ​​៥១​​​ប្រចាំការ​នៅបន្ទាត់​ព្រំដែន​​  ក្នុងឃុំ​កើត​ហេតុ​និងមាន​ទីលំនៅ​ ​ភូមិថ្ម​សិន​ ​សង្កាត់​និម្មិត​​ ក្រុង​ប៉ោយ​ប៉ែត​។ ជរង​គ្រោះ​​របួស​​ធ្ងន់​ផ្ទៃ​មុខ​ភ្នែកទាំង​សងខាង​ដៃនិង​ដើមទ្រូង​ដោយសា​អំបែង​គ្រាប់​។​

តាម​លោក​អនុសេនីយ៍​ឯក​​ លឹម ​វណ្ណារឹទ្ធ​ មេបញ្ជាកា​ររង​យោធាវរៈ​​សេនា​តូច​៥១៣​​ ​ចំណុះ​កងពល​តូចថ្មើ​ជើងលេខ​៥១​បាន​​ប្រាប់​​តាមទូរស័ព្ទ​ថា​​ មុនកើត​ហេតុ​ជនរង​គ្រោះ​​បានដើរ​ទៅមើល​ស្រែ​​ ដែល​ស្រែ​នោះ​ជាកន្លែង​ធ្លាប់​ធ្វើរាល់​ឆ្នាំ​​ប៉ុន្តែ​មាន​ដំបូក​​​មួយ​ក្នុង​​ស្រែ​នោះ​ ​ត្រូវ​ភ្លៀង​ដីហូរ​​អស់​ក៍ប្រទះ​ឃើញ​មីន​។

លោក​បន្ត​ថា ដោយ​ជនរង​គ្រោះ​យក​ដៃ​ទៅ​ឆ្កិះ​ ស្រាប់​តែផ្ទុះ​កក្រើក​បង្ក​របួស​តែម្ដង​។ ​ជន​រង​គ្រោះ​ក្រោយ​កើត​ហេតុ​​ត្រូវ​បាន​គេ​​នាំ​ចូល​មណ្ឌល​សុខភាព​នៅ​ក្នុងភូមិ​កើត​ហេតុ​​​បន្ទាប់​មក​ក៍បាន​បញ្ជូន​បន្ត​​ទៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​កម្ពុជា​ជប៉ុន​​មង្គល​បូរី​​ដើម្បី​ធ្វើ​​កា​រ​​ស​ង្រ្គោះ​។