ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ខ្លាំង​! ប្រទះ​ឃើញ​ថង់​ខ្មៅ​រុំ​ជិត​​ដោយ​មាន​ភួយ លុះ​ស្រាយ​ចេញ​… ពុទ្ធោ​!!!

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​គេ​ប្រទះ​ឃើញ​សាកសព​មនុស្ស​មួយ​កំណាត់​ខ្លួន​ម្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ថិត​ក្នុងភូមិ​អូរ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​គេ​ប្រទះ​ឃើញ​សាកសព​មនុស្ស​មួយ​កំណាត់​ខ្លួន​ម្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ថិត​ក្នុងភូមិ​អូរ​ត្រេះ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​ទៀត​ថា ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​នោះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​ខាងលើ ក៏​បានឃើញ​ថង់​ពណ៌​ខ្មៅ​រុំ​ជិត ដោយនៅ​ក្នុង​ថង់​នោះ​មាន​ភួយ​៣​ជាន់​រុំ​សាកសព​ជន​រង​គ្រោះ​មួយ​កំណាត់​ខ្លួន​ផ្នែក​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​របស់​ការិយាល័យ​នគរ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ឃើញ​ថា សព​ជន​រង​គ្រោះជា​បុរស អាយុ​ប្រហែល​​៣០​ឆ្នាំ​ជាង មាន​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ មិន​ស្គាល់​អត្ដសញ្ញាណ (​ដោយ​សង្ស័យ​ថា អាច​ជា​ជនជាតិ​ចិន​) ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជា​ជំហាន​ដំបូង ជន​រង​គ្រោះ​រូប​នេះ​អាច​ត្រូវ​គេ​ធ្វើឃាត​នៅ​កន្លែង​ផ្សេង ដោយ​បាន​កាត់​ផ្ដាច់ខ្លួន​ចេញ​ជា​ពីរ​កំណាត់ ហើយ​បាន​រុំ​វេច​ខ្ចប់​មួយ​កំណាត់​ខ្លួន​ខាងលើ រួច​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​តិ៍​ទីតាំង​ខាងលើ ។ ករណី​នេះ​អាច​ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដែល​សង្ស័យ​បណ្ដាល​មក​ពីរ​ការ​គំនុំ​។

ក្រោយ​ពេល​ពិនិត្យ​រួច សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ និង​កំពុង​ស្វែងរក​អត្ដសញ្ញាណ ព្រមទាំង​សាច់ញាតិ​នៃ​សព ។ ហើយ​ខណៈ​ពេល​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់ ដើម្បី​ស្រាវជ្រាវ​ស៊ើប​អង្កេត​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ