ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេ​រិក​នឹង​បញ្ជូន​នាវា​ប្រឆាំង​មី​សីុល​2​គ្រឿង​ថែម​ទៀត​មក​កាន់​ជប៉ុន​

11 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេ​រិក​លោក​ CHUCK HAGEL ប្រកាស​កាល​ពី​ថ្ងៃ​ទី​៦​ មេសា ថា សហ​រដ្ឋ​អាមេ​រិក​គ្រោង​បញ្ជូន​មក​កាន់​ប្រទេស​ជប៉ុន​នូវ​នាវា​២​គ្រឿង​​បំពាក់​ដោយ​ប្រព័ន្ធ​ប្រឆាំង​មីសីុល​ AEGIS បន្ថែម​លើ​បណ្តា​នាវា​បំពាក់​ប្រព័ន្ធធុន​​នោះ​ទាំង​ឡាយ​ដែល​មាន​​វត្ត​មាន​ស្រាប់​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​ ។

ក្រោយ​ជួប​ជាមួយ​សម​ភាគី​ជប៉ុន​ លោក​ អីុត​ ស៊ូ​ណូ​រី​ អូ​ណូ​ដឺ​រា៉​ នៅ​ក្រុង​តូ​ក្យូ​ លោក​ HAGEL និយាយ​ថា​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បង្ក​ហេតុ​ និង​សកម្ម​ភាព​បង្ក​អស្ថេរ​ភាព​របស់​ក្រុង​ព្យុង​យ៉ាង​ ក្នុង​នោះ​រួម​មាន​ការ​បាញ់​មី​សីុល​ទាំង​ឡាយ​នា​ពេល​ថ្មី​ៗ​នេះ​ដែល​រំលោភ​បំពាន​ដំណោះ​ស្រាយ​ទាំង​ឡាយ​របស់​ អ.ស.ប ខ្ញុំ​អាច​ប្រកាស​នា​ពេល​នេះ​ថា សហ​រដ្ឋ​អាមេ​រិក​គ្រោង​ដាក់​ពង្រាយ​នា​វា​២​គ្រឿង​បំពាក់​ដោយ​ប្រព័ន្ធ​ប្រឆាំង​មីសីុល​ AEGIS បន្ថែម​ទៀត​នៅ​ជប៉ុន​​ក្នុង​ឆ្នាំ​២០១៧​ ។ នា​វា​ទាំង​នោះ​នឹង​មក​រួម​ដៃ​ជាមួយ​នា​វា​៥​គ្រឿង​បំពាក់​ប្រព័ន្ធ​ការ​ពារ​ប្រឆាំង​មីសីុល​ដែល​ស្ថិត​ក្នុង​ប្រទេស​​ជប៉ុន​ស្រាប់​ហើយ​។  សហ​រដ្ឋ​អាមេ​រិក​មាន​មូល​ដ្ឋាន​យោ​ធា​សំខាន់​ៗ​ និង​ទាហាន​ជិត​៥០.០០០​នាក់​នៅ​ជប៉ុន​ ៕