ខេត្តកណ្តាល៖ មនុស្សប្រុស ស្រី៣នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ មេសា ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីស៊េរិ៩៥ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២C៨៦៣៨ ធ្វើដំណើរពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុរថយន្តនេះបានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលកំពុងបើកស្របទិសគ្នា ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង៩០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ១C៣៧៥០ ជិះ៣នាក់ប្រពន្ធ កូនក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យ២នាក់ប្តីប្រពន្ធខ្ទាតបោកនឹងថ្នល់របួសធ្ងន់ រីឯកូនរបួសស្រាល ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ