ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សញ្ញា​​នៃ​ប្រអប់​ខ្មៅ​យន្ត​ហោះ​​បាត់​ដាន​​អាច​ចាប់​បាន​

11 ឆ្នាំ មុន

​បណ្តា​នាវា និង​យន្ត​ហោះ​​តាម​រុក​រក​​យន្ត​ហោះ​​បាត់​ដា​ន​ ត្រូវ​បាន​ដាក់​​ពង្រាយ​​​​នៅ​តំបន់​ដែល​នាវា​ចិន​​១​គ្រឿង ចាប់​បាន​កាល​ពី​​ថ្ងៃទី​​៥ មេសា ​នូវ​សញ្ញា​មួយ​ដែល​អាច​​ទាក់​ទិន​នឹង​​​ប្រអប់​ខ្មៅ​​នៃ​យន្ត​ហោះ​​បាត់​ដាន ចាប់​តាំង​ពី​​១​ខែ​​មកហើយ​ ។ ​

ប្រទេស​អូស្ត្រាលី​ នា​ថ្ងៃ​ទី​​៦ មេសា​ ​​តម្រង់​ការ​រុក​រក​​យន្ត​ហោះ​​ប៊ូ​អីុង​​នោះ នៅ​តំបន់​​​ដែល​​ចាប់​បាន​សញ្ញា​​ពី​បាត​សមុទ្រ​​នេះ ដើ​ម្បី​ពិនិត្យ​មើល​​ថា​ តើ​សញ្ញា​​

​បណ្តា​នាវា និង​យន្ត​ហោះ​​តាម​រុក​រក​​យន្ត​ហោះ​​បាត់​ដា​ន​ ត្រូវ​បាន​ដាក់​​ពង្រាយ​​​​នៅ​តំបន់​ដែល​នាវា​ចិន​​១​គ្រឿង ចាប់​បាន​កាល​ពី​​ថ្ងៃទី​​៥ មេសា ​នូវ​សញ្ញា​មួយ​ដែល​អាច​​ទាក់​ទិន​នឹង​​​ប្រអប់​ខ្មៅ​​នៃ​យន្ត​ហោះ​​បាត់​ដាន ចាប់​តាំង​ពី​​១​ខែ​​មកហើយ​ ។ ​

ប្រទេស​អូស្ត្រាលី​ នា​ថ្ងៃ​ទី​​៦ មេសា​ ​​តម្រង់​ការ​រុក​រក​​យន្ត​ហោះ​​ប៊ូ​អីុង​​នោះ នៅ​តំបន់​​​ដែល​​ចាប់​បាន​សញ្ញា​​ពី​បាត​សមុទ្រ​​នេះ ដើ​ម្បី​ពិនិត្យ​មើល​​ថា​ តើ​សញ្ញា​​ទាំង​នោះ​ ចេញ​​មក​ពី​ប្រអប់​​ខ្មៅ​​ឬ​អត់​ ព្រោះ​ប្រអប់​​ខ្មៅ​ទាំង​នេះ អាច​​​លែង​​ដើរ​ក្នុង​​ពេល​​ឆាប់ៗ​​ដោយ​​អស់​ថ្ម​ ។

នាវា​២​គ្រឿង​​របស់​អូស្ត្រា​លី​ ​និង​អង់​គ្លេស​​បំពាក់​​​ដោយ​ឧបករណ៍​​តាម​រក​ប្រអប់​ខ្មៅ​​ ព្រម​ទាំង​បណ្តា​​យន្ត​ហោះ​ ​​កង​ទ័ព​អាកាស​​អូស្ត្រា​លី​ ត្រូវ​បាន​ដាក់​ពង្រាយ​​សម្រាប់​​គោ​ល​ដៅ​នេះ​។​​

ចំណែក​​នាវា​អូស្ត្រា​លី​១​គ្រឿ​ង​ឈ្មោះ OCEAN SHIEL​ ក៏​ចាប់​បានសញ្ញា​មួយ​ក្នុង​តំបន់​​តាម​រក​​របស់​ខ្លួន​ដែរ តែ​សម្រាប់​​ពេល​នេះ​នៅ​មិន​ទាន់​​ទទួល​បាន​​ភាព​​លម្អិត​នៅ​ទ្បើយ​ ៕