ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ង់​ និង​ប៉ាគី​ស្ថាន​រៀបចំ​សម​យុទ្ធ​ជើង​ទឹក​រួម​

11 ឆ្នាំ មុន

មេ​បញ្ជា​ការជាន់​ខ្ពស់​អុីរ៉ង់​ម្នាក់​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៥​ មេសា​ថា​ បណ្តា​នាវា​ចម្បាំង​ប៉ាគី​ស្ថាន​ដែលបច្ចុប្បន្ន​កំពុងស្ថិត​នៅ​កំពង់​ផែ​នា​ភាគ​ខាង​ត្បូង​អុីរ៉ង់ ​នឹង​ចូលរួម​ក្នុង​សម​យុទ្ធ​ជើង​ទឹក​រួម​មួយ​ជា​មួយ​កង​ម៉ារីន​អុីរ៉ង់​នៅ​ច្រក​សមុទ្រ​អ័រ​មូស ។​

ឧត្តម​នាវី​សាហ៍​រ៉ាម​ អុីរ៉ានី​ មេ​បញ្ជា​ការ​រង​អុីរ៉ង់​ ទទួល​​បន្ទុក​ប្រតិបត្តិ​ការ​របស់​កង​ម៉ារីន​គូស​បញ្ជាក់​ថា​ នាវា​ចម្បាំង​ប៉ាគីស្ថាន​ទាំង​​នោះ​បាន​មកដល់​កំពង់​ផែ

មេ​បញ្ជា​ការជាន់​ខ្ពស់​អុីរ៉ង់​ម្នាក់​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៥​ មេសា​ថា​ បណ្តា​នាវា​ចម្បាំង​ប៉ាគី​ស្ថាន​ដែលបច្ចុប្បន្ន​កំពុងស្ថិត​នៅ​កំពង់​ផែ​នា​ភាគ​ខាង​ត្បូង​អុីរ៉ង់ ​នឹង​ចូលរួម​ក្នុង​សម​យុទ្ធ​ជើង​ទឹក​រួម​មួយ​ជា​មួយ​កង​ម៉ារីន​អុីរ៉ង់​នៅ​ច្រក​សមុទ្រ​អ័រ​មូស ។​

ឧត្តម​នាវី​សាហ៍​រ៉ាម​ អុីរ៉ានី​ មេ​បញ្ជា​ការ​រង​អុីរ៉ង់​ ទទួល​​បន្ទុក​ប្រតិបត្តិ​ការ​របស់​កង​ម៉ារីន​គូស​បញ្ជាក់​ថា​ នាវា​ចម្បាំង​ប៉ាគីស្ថាន​ទាំង​​នោះ​បាន​មកដល់​កំពង់​ផែ​បាន​ដា​អាប់​បាស់​ ភាគ​ខាង​ត្បូងប្រទេស​កាលពី​ថ្ងៃទី​៥​ មេសា រួច​ស្ថិត​នៅ​ទី​នោះ​រយៈ​ពេល​៤​ថ្ងៃ​ ។ កង​​នាវា​​ចម្បាំង​នេះ​របស់​ប៉ាគីស្ថាន​ពេល​មានវត្ត​មាន​នៅ​កំពង់​ផែ​បាន​ដា​​​អាន​បាស់​ នឹង​ចូលរួម​នា​ថ្ងៃទី​៨​ មេសា ​ក្នុង​សម​យុទ្ធ​រួម​ជា​មួយ​កង​ម៉ារីន​អុីរ៉ង់​ដែល​សម​យុទ្ធ​នោះ​ត្រូវ​ធ្វើ​នៅ​ភាគ​ខាង​កើត​ច្រក​សមុទ្រ​អ័រ​មូស។​

ឧត្តម​នាវី​រូប​នោះ​បន្ត​ថា កង​នាវា​ចម្បាំង​ប៉ាគីស្ថាន​ជា​អ្នក​ពាំនាំ​​នូវសារ​សន្តិ​ភាព និង​មិត្ត​ភាព​ រួច​នឹង​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​រវាង​ក្រុង​តេហេរ៉ង់​ ​និង​ក្រុង​អុីស្លា​ម៉ាបាដ។​ កង​នាវា​ចម្បាំង​ប៉ាគីស្ថាន​រួម​មាន នាវា​បាញ់​មីស៊ីល​១​គ្រឿង​ នាវា​ផ្គត់​ផ្គង់​១​គ្រឿង និង​នាវា​មុជ​ទឹក​ទំនើប​១​គ្រឿង ៕​