ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​ពួក​តា​លី​បង់​ពល​រដ្ឋ​អាហ្វ​ហ្គានី​ស្ថាន​ទៅ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​ច្រើន​

11 ឆ្នាំ មុន

ពី​ក្រុង​កាប៊ុល​រហូត​ដល់​ក្រុង​កាន់​ដា​ហា​រ​ ពល​រដ្ឋ​អាហ្វ​ហ្គា​នី​ស្ថាន​ កាល​ពី​ថ្ងៃ​ទី​៥​ មេសា បាន​លើក​គ្នា​ទៅ​បោះ​ឆ្នោត​ប្រធា​នា​ធិប​តី​ក្នុង​ចំនួន​ច្រើន​ និង​ដោយ​គ្មាន​ឧប្ប​ត្តិ​ហេតុ​ចម្បង​ ទោះ​បី​មាន​ការ​គំរាម​​កំហែង​វាយ​ប្រហារ​របស់​ពួក​តា​លី​បង់​​ក៏​ដោយ​ ។

នេះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​បន្ត​វេន​ពី​លោក​ប្រធា​នា​ធិប​តី​ហាមីដ​កា​ហ្សៃ​ ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ពេល​ដក​កង​ទាហាន​អូ​តង់​

ពី​ក្រុង​កាប៊ុល​រហូត​ដល់​ក្រុង​កាន់​ដា​ហា​រ​ ពល​រដ្ឋ​អាហ្វ​ហ្គា​នី​ស្ថាន​ កាល​ពី​ថ្ងៃ​ទី​៥​ មេសា បាន​លើក​គ្នា​ទៅ​បោះ​ឆ្នោត​ប្រធា​នា​ធិប​តី​ក្នុង​ចំនួន​ច្រើន​ និង​ដោយ​គ្មាន​ឧប្ប​ត្តិ​ហេតុ​ចម្បង​ ទោះ​បី​មាន​ការ​គំរាម​​កំហែង​វាយ​ប្រហារ​របស់​ពួក​តា​លី​បង់​​ក៏​ដោយ​ ។

នេះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​បន្ត​វេន​ពី​លោក​ប្រធា​នា​ធិប​តី​ហាមីដ​កា​ហ្សៃ​ ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ពេល​ដក​កង​ទាហាន​អូ​តង់​ចេញ​ពី​ប្រទេស​នោះ​ ។

អា​ជ្ញា​ធរ​បាន​សម្តែង​ការ​អប​អរ​សាទរ​ចំពោះ​ជោគ​ជ័យ​នេះ​ ដែល​មាន​អ្នក​ចូល​រួម​បោះ​ឆ្នោត​ដល់​ទៅ​ជាង​៥០%​ រួច​បើ​មាន​ការ​បញ្ជាក់​ច្បាស់​នោះ​នឹង​ជា​តួ​លេខ​ខ្ពស់​បំផុត​មួយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តួ​លេខ​អ្នក​ចូល​រួម​បោះ​ឆ្នោត​ប្រធា​នា​ធិប​តី​ កាល​ពី​ឆ្នាំ​២០០៩​ដែល​មាន​អ្នក​ចូល​រួម​ត្រឹម​តែ​៣០%​ប៉ុណ្ណោះ​ ។
ការ​បោះ​ឆ្នោត​ នេះ​ជា​ការ​ផ្ទេរ​អំណាច​លើក​ដំបូង​របស់​ប្រធានា​ធិប​តី​អាហ្វ​ហ្គា​នី​ស្ថាន​១​រូប​ដែល​ជ្រើស​រើស​តាម​បែប​ប្រជា​ធិប​តេយ្យ​ចាត់​ទុក​ជា​ការ​សាក​ល្បង​ចម្បង​មួយ​សម្រាប់​ប្រទេស​នោះ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​ ពិសេស​នា​ចុង​ឆ្នាំ​ពេល​ដែល​កង​ទ័ព​ពួក​លោក​ខាង​លិច​ភាគ​ច្រើន​ត្រូវ​ចាក​ចេញ​ទៅ​វិញ​ក្រោយ​ពី​ជួយ​ទ្រ​ទ្រង់​រដ្ឋា​ភិបាល​អាហ្វ​ហ្គា​នី​ស្ថាន​ ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ​ ។ បេក្ខ​ជន​មាន​សង្ឃឹម​ឈ្នះ​គឺ​អតី​ត​រដ្ឋ​មន្ត្រី​របស់​លោក​ហាមីដ​កាហ្សៃ​៣​រូប​គឺ​លោក​ ហ្សាល់​មា៉​អីុ​ រា៉​ស​ស៊ូល​ លោក​អា​ស្ត្រាវ​ ហ្គា​នី​ អ្នក​សេដ្ឋ​កិច្ច​មាន​ឈ្មោះ​ល្បី​ម្នាក់​ និង​លោក​ អាប់​ឌុល​ឡាហ៍​​ អាប់​ឌុល​ឡាហ៍​ ជា​មេ​ដឹក​នាំ​ប្រឆាំង​ជាប់​ចំណាត់​ថ្នាក់​​ទី​២​ ក្នុង​ពេល​បោះ​ឆ្នោត​ប្រធា​នា​ធិបតី​​ កាល​ពី​ឆ្នាំ​២០០៩​ ។

ប្រធាន​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​អាហ្វ​ហ្គា​នី​ស្ថាន​ កាល​ពី​ថ្ងៃ​ទី​៥​ មេសា បាន​សម្តែង​ការ​អរ​គុណ​ចំពោះ​ប្រជា​ជន​ដែល​លើក​គ្នា​មក​បោះ​ឆ្នោត​ច្រើន​ បំពេញ​សិទ្ធិ​របស់​ខ្លួន​ ។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ប្រធាន​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ឯក​រាជ្យ​​ លោក​​ អាម៉េដ យូ​ស៊ូហ្វ​ នូរី​ស្តា​នី​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដោយ​ស្មោះ​ចំពោះ​ប្រជា​ជន​អាហ្វ​ហ្គា​នី​ស្ថាន​ ដែល​មក​ចូល​រួម​បោះ​ឆ្នោត​យ៉ាង​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិ​សាស្ត្រ​​នេះ​ ។

លោក​ នូ​រី​ ស្តា​នី​ ធ្វើ​ការ​កត់​សម្គាល់​ថា​ អ្នក​បោះ​ឆ្នោត​ជិត​៧​លាន​នាក់​បាន​មក​បោះ​ឆ្នោត​ក្នុង​ចំណោម​ពល​រដ្ឋ​អាហ្វ​ហ្គា​នី​ស្ថាន​ មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​១២​លាន​នាក់​ ។ ការ​រាប់​សន្លឹក​ឆ្នោត​ចាប់​ផ្តើម​ក្រោយ​បញ្ចប់​ការ​បោះ​ឆ្នោត​ រួច​នឹង​ចប់​សព្វ​គ្រប់​នា​ថ្ងៃ​ទី​២០​ មេសា ៕