ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​ងាយ​ៗ​ក្នុង​ការ​បង្កើត​ទម្លាប់​ជួយ​ឱ្យ​អ្នក​ជោគជ័យ

4 ឆ្នាំ មុន

មិន​ថា គោលដៅ​របស់​អ្នក គឺ​បង្កើត​បាន​អាជីវកម្ម​មួយ​តម្លៃ​រាប់​លាន ឬ​ទទួល​បានការ​ឡើង​ឋានៈ​ទេ ទម្លាប់​របស់​អ្នក​អាច​ជា​កត្តា​ជំរុញ​អ្នក​ឲ្យ​សម្រេច​គោលដៅ ឬ​ជា​ឧបសគ្គ​មួយ​ផង​ដែរ ។ មិន​ថា អ្នកមាន​ទេព​កោសល្យ​យ៉ាងណា​ទេ ប្រសិនបើ​អ្នក​មិន​មាន​ទម្លាប់​ល្អ…

មិន​ថា គោលដៅ​របស់​អ្នក គឺ​បង្កើត​បាន​អាជីវកម្ម​មួយ​តម្លៃ​រាប់​លាន ឬ​ទទួល​បានការ​ឡើង​ឋានៈ​ទេ ទម្លាប់​របស់​អ្នក​អាច​ជា​កត្តា​ជំរុញ​អ្នក​ឲ្យ​សម្រេច​គោលដៅ ឬ​ជា​ឧបសគ្គ​មួយ​ផង​ដែរ ។ មិន​ថា អ្នកមាន​ទេព​កោសល្យ​យ៉ាងណា​ទេ ប្រសិនបើ​អ្នក​មិន​មាន​ទម្លាប់​ល្អ អ្នក​ប្រហែលជា​មិន​មានឱកាស​ច្រើន​ក្នុង​ការ​សម្រេច​គោលដៅ​ដែល​មាន​ទេ ។ ដោយហេតុ​ដូចនេះ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​មាន​ទម្លាប់​ល្អ​ៗ​ជាប់​ខ្លួន ។ ដូច្នេះ​ដើម្បី​បង្កើត​ទម្លាប់​ទាំងនោះ​បាន​អ្នក​អាច​សាកល្បង​អនុវត្ត​តាម​ជំហាន​ខាងក្រោម​នេះ ៖

១. ចាប់ផ្តើម​ជាមួយនឹង​ការ​កំណត់​គោលដៅ ៖ សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​គួរតែ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ឡើយ​ដោយ​យោង​តាម​ចក្ខុវិស័យ និង​សេចក្តី​ស្រលាញ់​របស់​អ្នក ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ខ្លួនឯង​សិន​ថា​តើ​អ្នកមាន​គោលដៅ​ធំ​ក្នុង​ជីវិត​អ្វី? បន្ទាប់​មក​ឆ្លើយ​ឲ្យ​ច្បាស់លាស់​នឹង​ខ្លួនឯង​ថា មូលហេតុ​អ្វី​បានជា​អ្នក​ចង់​សម្រេច​គោលដៅ​ទាំងនោះ រួច​រំឭក​ខ្លួនឯង​ពី​គោលដៅ​នោះ​ជា​រៀងរាល់ថ្ងៃ ។

២. ធ្វើ​កិច្ចការ​មួយ​ដំបូង​គេ​ជា​រៀងរាល់ថ្ងៃ​៖ ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត អ្នក​តែងតែមាន​ទម្លាប់​មួយ​ដែល​អ្នក​ត្រូវ​តែ​បំពេញ​ជា​រៀងរាល់ថ្ងៃ មិន​ថា​វា​ជា​ការ​ទៅ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​ទេ ។ អ្នក​គួរតែ​កំណត់​វិធាន​ជាមួយ​ខ្លួនឯង​ថា ដាច់ខាត​អ្នក​ត្រូវ​តែ​សម្រេច​វា​ឲ្យ​ហើយ​មុនគេ​មុន​នឹង​អ្នក​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​រៀងរាល់ថ្ងៃ ។

៣. កុំ​ផ្តល់​អាទិភាព​ដល់​អារម្មណ៍​អ្នក​ពេក​៖ មនុស្ស​មិន​ទាល់តែ​មាន​អារម្មណ៍​ទើប​ធ្វើការ​ទេ ។ មិន​ថា​អ្នកមាន​អារម្មណ៍​យ៉ាងណា​ទេ អ្នក​គួរតែ​បំពេញ​កិច្ចការ​ប្រៀប​ដូច​ពេល​ដែល​អ្នកមាន​អារម្មណ៍ល្អ​ដែរ ។ អ្នក​មិន​ត្រូវ​មិន​គោរព​ទំនួល​ខុស​ត្រូវ​ព្រោះតែ​អ្នក​មិន​មាន​កម្លាំង​គ្រប់គ្រាន់ ឬ​អារម្មណ៍មិនល្អ​ឡើយ ។

៤. មើលថែ​សុខភាព​៖ មនុស្ស​ដែល​ជោគជ័យ​ត្រូវការ​សតិ​មួយ​ដែល​មាន​ភាព​ច្បាស់លាស់ និង​សុខភាព​ល្អ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ទទួលទាន​អាហារ​ដែល​ល្អ ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ តាំងសមាធិ និង​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់​ជាដើម ។

៥. ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​៖ ពេល​ដែល​អ្នក​សម្រេច​បាន​អ្វីមួយ អ្នក​គួរតែ​អបអរ​ខ្លួនឯង​ដោយ​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​រហូត​ការ​ទទួល​បាន​ទម្លាប់​ល្អ​ថ្មី​មួយ​គឺជា​រង្វាន់​ចុង​ក្រោយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ក៏​គួរតែ​ផ្តល់​ទណ្ឌកម្ម​ដល់​ខ្លួនឯង​ដែរ​ប្រសិនបើ​អ្នក​មិន​គោរព​តាម​ទម្លាប់ ឬ​វិធាន​ដែល​អ្នក​កំណត់​សម្រាប់​ខ្លួនឯង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ