ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន និង​ដក​ហូត​ថ្នាំ​ញៀន​ជាង​កន្លះ​គីឡូ​ក្រាម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​វរ​សេនីយ៍​ទោ ថោង ពិសិដ្ឋ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ មេសា ២០១៤ បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​ទី​តាំង​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​កន្លែង​​នៅ​ប្លុក​អតីត​រង្គ​សាល​ចតុមុខ ស្ថិត​ក្នុង​ភូមិ​១៦ ក្រុម​២១១ ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​វៀត​ណាម​២​នាក់ ក្នុង​នោះ​មាន​មេ​ខ្លោង​ម្នាក់​ ដក​ហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ពណ៌​ថ្លា​៣​កញ្ចប់​តូច

រាជ​ធានី​ភ្នំពេញ​ ៖ លោក​វរ​សេនីយ៍​ទោ ថោង ពិសិដ្ឋ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ មេសា ២០១៤ បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​ទី​តាំង​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​កន្លែង​​នៅ​ប្លុក​អតីត​រង្គ​សាល​ចតុមុខ ស្ថិត​ក្នុង​ភូមិ​១៦ ក្រុម​២១១ ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​វៀត​ណាម​២​នាក់ ក្នុង​នោះ​មាន​មេ​ខ្លោង​ម្នាក់​ ដក​ហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ពណ៌​ថ្លា​៣​កញ្ចប់​តូច ថ្នាំ​ញៀន​ប្រភេទ​ពណ៌​លឿង​២​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ​ និង​វត្ថុ​ដុំ​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​ជា​គ្រឿង​ញៀន​ប្រហែល​​​កន្លះ​គីឡូ​ក្រាម​ រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។

លោកវរ​សេនីយ៍​ទោ ថោង ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​យ៉ យ៉ាំង​ធី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជា​មេ​ខ្លោង ស្នាក់​នៅ​ផ្ទះ​ជួល​កន្លែង​ឃាត់ខ្លួន និង​ម្នាក់​ទៀត​ឈ្មោះ​ហ្វាម ធី​ធឿង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​រថ​ភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​។

​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព