ខេត្តសៀមរាប៖ ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្រ្តាក់បានវាយប្រហារប្រជាពលរដ្ឋចំនួន៥ភូមិស្មើមនុស្ស១០៦នាក់ (ស្រី៥៦) នៅក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប កាលពីម៉ោង៦និង១០នាទីល្ងាចថ្ងៃទី០៥ មេសា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីនិងរបាយការណ៏របស់អាជ្ញាធរឲ្យដឹងថា ក្នុងហេតុការណ៏នេះ ក៏មានមនុស្ស០៣នាក់បានរងរបួសធ្ងន់ស្រាល ហើយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២១ខ្នងបានខូចខាត ក្នុងនោះ១៥ខ្នងរលំទំាងស្រុង ៤ខ្នងរបើកដំបូល និង ២ខ្នងផ្ទះទ្រេត ។ ជាមួយគ្នានេះដែរ អគារសមាគមមិត្តភាពសប្បុរសធ៌មជនជាតិកាតា ដែលមានចំនួន២៦បន្ទប់ ត្រូវបានខ្យល់កន្រ្តាក់វាយប្រហារបាក់ទំាងស្រុង និងខូចខាតម៉ូតូ០១គ្រឿង និងអគារអង្គការឌែលរបស់ជនជាតិកូរ៉េ ក៏ត្រូវបានខ្យល់វាយប្រហារដូចគ្នានេះដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ