ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកលើកដែកឃាត់ខ្លួនបាននាំយកមកប្រគល់ជូននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង រួម និងទូរស័ព្ទ១គ្រឿងទៀត ដែលជារបស់មិត្តភក្តិខ្លួនឯងបានសម្រេចរួចរត់គេចខ្លួនបាន១ថ្ងៃប៉ុណ្ណោះ ។

ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញានៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យខាងលើឈ្មោះ ជួន រ៉ាវីន អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល ។

ចំណែកជនរងគ្រោះឈ្មោះនៅ វិសាល ហៅណូ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុថភូមិកើតហេតុខាងលើ ។ រីឯម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាក(YAMAHA.FZS) ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅលាយស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CG-8316 និងទូរស័ព្ទម៉ាក OPPOមួយគ្រឿង សេរីS9ពណ៌ស្វាយ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូទុកក្នុងផ្ទះ និងទូរស័ព្ទទុកនៅលើខ្នងទូជាមួយសោម៉ូតូ រួចហើយក៏ទៅដេកដោយមិនបិតទ្វារផ្ទះទេ ។ ខណៈនោះជនសង្ស័យយកម៉ូតូរួម និងទូរស័ព្ទបានហើយបញ្ឆេះចេញទើបជនរងគ្រោះភ្ងាក់ឡើងហើយស្រែកសួរថា «យកម៉ូតូអញទៅណា? តែជនសង្ស័យមិនឆ្លើយ និងជិះម៉ូតូយ៉ាងលឿនគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥និង០៥នាទីល្ងាចទើបកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកលើកដែកឃាត់បានខ្លួនជនសង្ស័យ ហើយដកហូតម៉ូតូ និងទូរស័ព្ទនាំមកប្រគល់ជូននគរបាលស្រុកអង្គស្នួលចាត់ការតាមច្បាប់តែម្តង ៕ កែសម្រួលដោយ ៖សុឃាក់
ម្ចាស់ម៉ូតូ
ចែករំលែកព័តមាននេះ