ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​កា.ប់​ជា​ច្រើន​កាំបិ.ត​​ស្លា.ប់​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ​នៅ​សង្កាត់​ចោម​ចៅ​ទី​៣

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​កាប់​ជា​ច្រើន កាំបិត​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​ក្នុងភូមិ​អង្គ​កែវ​ សង្កាត់​ចោម​ចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាតករ​កាប់​ជា​ច្រើន កាំបិត​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​ក្នុងភូមិ​អង្គ​កែវ​ សង្កាត់​ចោម​ចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​ខែធ្នូ​ ឆ្នាំ ២០២៥​។

ភ្លាម​ៗ​ជន​រង​គ្រោះ​រូប​នោះ​សមត្ថកិច្ច​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ចុះ​ទៅ​ដាំ​ឈូក​នៅ​ក្បែរ​កន្លែង​កើត​ហើយ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ស្មៅ ​ដោយ​មាន​ស្នាម​កាប់​ជើង អ​ញ្ចឹ​ងកក្បាល​ជា​ច្រើន​កាំបិត​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ ។ ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រមាណ​ជាង​១០​ម៉ែត្រ​ មាន​ស្បង់ចីវរ​ផងដែរ​ ។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា ជន​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​ឃាតករ​កាបសម្លាប់​ព្រោះតែ​មូលហេតុ​​អ្វី​ឡើយ​ ​។ ​ជន​រង​គ្រោះ​អាច​ជាជនក្លែងជា​​ព្រះសង្ឃ​​ឬ​ក៏​យ៉ាងណា​នោះ​ទេ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី ២១​ខែធ្នូ គេ​ឃើញ​បុរស​ញៀន​ថ្នាំ​ម្នាក់​បាន​កាន់​កាំបិតប៉័ងតោ​នឹង​ដៃ​តែ​ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ​។​លុះ​ព្រឹក​ឡើង​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​កាប់សម្លាប់​តែ​ម្ដង​។

នៅ​ព្រឹក​នេះ​ដែរ​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​ហើយ​សមត្ថកិច្ច​កំពុង​តែ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ​ដែល​កាន់​កាំបិត​ដើម្បី​សាកសួរ​។​

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ជន​នោះ​អាច​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នេះ​ឬ​យ៉ាងណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ