ក្រសួងការពារជាតិបានប្រកាសនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ឈានចូលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តបាត់ដំបង ទាហានថៃ បានបន្តបាញ់ផ្លោងគ្រាប់តូចធំ ចូលក្នុងតំបន់ស៊ីវិលដែលប្រជាពលរដ្ឋកំពុងរស់នៅជាអចិន្ត្រៃយ៍ នៅឃុំភ្នំព្រឹក ចំនួន៨គ្រាប់ និងឃុំបារាំងធ្លាក់ ចំនួន៥គ្រាប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋខូចខាតខ្ទេច១ខ្នង និងរបួសជនជាតិចិន១នាក់។

ក្រសួងព័ត៌មានបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ទាហានថៃ បានបាញ់កាំភ្លើងដៃចម្រុះ ចូលមកកាន់តំបន់ស៊ីវិលដែលមានពលរដ្ឋខ្មែរ និងជនបរទេស រស់នៅ និងស្នាក់នៅ បណ្ដាលឱ្យមានការខូចខាត និងបង្កការភិតភ័យដល់ជនស៊ីវិលនៅតំបន់នោះ ៕


ចែករំលែកព័តមាននេះ