រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានជនដៃដល់ចាប់អារក និងកាប់ជាច្រើន កាំបិតហើយដេកស្លាប់នៅក្នុងថ្លុកឈាមក្នុងដីឡូតិ៍មួយកន្លែងនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួររំលឹកថា បុរសម្នាក់ត្រូវបានឃាតករកា.ប់ជាច្រើនកាំបិ.តស្លា.ប់ក្នុងដីឡូតិ៍មួយកន្លែង នៅសង្កាត់ចោមចៅទី៣
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥ហើយជនដៃដល់ដែលជាឃាតករត្រូវបានគេស្គាល់ជាមនុស្សញៀនថ្មាំ ឈ្មោះ សុង ភេទប្រុស អាយុប្រហែល៣០ឆ្នាំរស់នៅភូមិកើតហេតុហើយបានគេចខ្លួនបាត់។
ជនរងគ្រោះរូបនោះសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែលគេសង្ស័យថា ជាព្រៈសង្ឃក្លែងក្លាយដែលពេលថ្ងៃក្លែងជាសង្ឃយប់ជាអ្នករើសអេតចាយ ព្រោះនៅលើដងផ្លូវក្បែរនោះសមត្ថកិច្ចរកឃើញមានរទេះអេតចាយមួយបានបន្សល់ទុក។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានចុះទៅដាំឈូកនៅក្បែរកន្លែងកើតហើយស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងស្មៅ ដោយមានស្នាមកាប់និងអាករសម្លាប់។នៅក្បែរកន្លែងកើតហេតុប្រមាណជាង១០ម៉ែត្រគេឃើញមានស្បង់ជីវរបន្សល់ទុក។ជនរងគ្រោះគេសង្ស័យថាជាព្រៈសង្ឃក្លែងក្លាយ។
តាមអ្នកលក់ដូរនៅក្នុងភូមិបានអោយដឹងថា នៅវេលាម៉ោងប្រហែលជាង៧យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សប្រុសញៀនថ្នាំ ម្នាក់ឈ្មោះ សុងដែលរស់នៅក្នុងភូមិបានមកទិញទឹកសុទ្ធហើយមានកាន់កាំបិតប៉័ងតោជាប់នឹងដៃហើយខ្លួនប្រាណប្រឡាក់ឈាមនិងដៃ ប្រឡាក់ឈាម រួចគេចទៅបាត់ដោយពុំមាននរណាម្នាក់ចាប់អារម្មណ៍។លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសព។
នៅព្រឹកនោះដែរសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការឡោមព័ទ្ធដើម្បីឲ្យសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ។
តាមការត្រួតពិនិត្យ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញមានស្បង់ជីវរ,នៅក្បែរខ្លួនសពស្មាឆ្វេងស្ពាយកាបូប១ពណ៌ក្រហម នៅក្នុងកាបូបមាននាឡិកាដៃ២គ្រឿង, ភួយ១, កាំបិតប៉័ងតោដងឈើ១ និងរបស់របរប្រើប្រាស់មួយចំនួន។
សពត្រូវឃាតករកាប់ក្បាលចំនួន៣កន្លែង មានស្នាមអារ ក ដាច់បំពង់ខ្យល់ បំពង់អាហារ និងមានស្នាមកាប់ត្រូវខ្នង,ដៃ,ជើងជាច្រើនកាំបិត។
តាម ពិនិត្យទឹកនោមសព មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីនផងដែរ។
បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិនល្អន់លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយការកាប់ក្បាល និងអារ ក ជាករណី ឃាតកម្ម។
ជុំវិញករណីឃាតកម្មនេះគេមានការសង្ស័យថាជនរងគ្រោះអាចទៅរកទិញគ្រឿងញៀននៅពេលដើររើសអេតចាយ។នៅពេលនោះ មានទំនាស់គ្នាត្រូវបានឃាតករដែលជាមនុស្សមានថ្នាំកាប់និងចាប់អារកសម្លាប់តែម្តង ។ ឃាតករដៃដល់ដែលស្គាល់ឈ្មោះសុង ជាមនុស្សមានថ្នាំសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវឃាត់ខ្លួន៕






ចែករំលែកព័តមាននេះ