ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ចិន​ប្រទះ​ឃើញ​របស់​អណ្តែត​ទឹក​ថ្មី​ៗ​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​យោធា​ចិន​រាយ​ការណ៍ថា​ យន្ត​ហោះ​យោធា​ចិន​មួយ​គ្រឿង​ទទួល​បន្ទុក​ជួយ​តាម​រុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី​បាត់​ដាន​ចាប់​តាំង​ពី​ថ្ងៃទី​៨​ មីនា​ មក​ប្រទះ​ឃើញ​របស់​ពណ៌​ស​នានា​កាល​ពី​ថ្ងៃទី​៥​ មេសា​ នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​តំបន់​ភាគ​ខាង​លិច​ទីក្រុង PERTH របស់​អូស្ត្រាលី ។​
ការ​ប្រទះ​ឃើញ​របស់​ទាំង​នោះ​ត្រូវ​បាន​រាយ​​ការណ៍​ដល់​មជ្ឈ​មណ្ឌល​នៃទី​ភ្នាក់ងារ​សម្រប​សម្រួល​រួម JACC របស់​អូស្ត្រាលី ។​

ប្រភព​ព័ត៌​មាន​យោធា​ចិន​រាយ​ការណ៍ថា​ យន្ត​ហោះ​យោធា​ចិន​មួយ​គ្រឿង​ទទួល​បន្ទុក​ជួយ​តាម​រុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី​បាត់​ដាន​ចាប់​តាំង​ពី​ថ្ងៃទី​៨​ មីនា​ មក​ប្រទះ​ឃើញ​របស់​ពណ៌​ស​នានា​កាល​ពី​ថ្ងៃទី​៥​ មេសា​ នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​តំបន់​ភាគ​ខាង​លិច​ទីក្រុង PERTH របស់​អូស្ត្រាលី ។​
ការ​ប្រទះ​ឃើញ​របស់​ទាំង​នោះ​ត្រូវ​បាន​រាយ​​ការណ៍​ដល់​មជ្ឈ​មណ្ឌល​នៃទី​ភ្នាក់ងារ​សម្រប​សម្រួល​រួម JACC របស់​អូស្ត្រាលី ។​

យន្ត​ហោះ​យោធា​១០​គ្រឿង​​ យន្ត​ហោះ​ស៊ីវិល​៣​គ្រឿង​ និង​នាវា​១១​គ្រឿង​ កាលពីថ្ងៃ​ទី​៥​ មេសា ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​តាម​រុក​រក​នៅ​តំបន់​សមុទ្រ​ស្ថិត​នៅ​ចម្ងាយ​១.៧០០​គីឡូ​ម៉ែត្រ​ភាគ​ពាយ័ព្យ​ទីក្រុង PERTH ដែល​តំបន់​រុក​រក​នេះ​មាន​ទំហំ​២១៧.០០០​គីឡូ​ម៉ែត្រ​ក្រឡា ។​

ចំណែក​នាវា​ល្បាត​ចិន​ឈ្មោះ HAIXUN OI ទទួល​បន្ទុក​តាម​រុក​រក​យន្ត​ហោះបាត់​ដាន​នោះ​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​៥​ មេសា​ថា​ ចាប់​បាន​សញ្ញា​មួយ​ពី​ក្នុង​ទឹក​នា​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា ។​ ឧប​ករណ៍​តាម​រក​ប្រអប់​ខ្មៅ​​នៃ​យន្ត​ហោះ​ភ្ជាប់​ជា​មួយ​នាវា HAIXUN OI ចាប់​បាន​សញ្ញា​នៅ​កន្លែង​មួយ​មាន​រយៈ​ទទឹង​​ខាង​ត្បូង​២៥​អង្សា​ និង​រយៈ​បណ្តោយ​ខាង​កើត​១០១​អង្សា ​ប៉ុន្តែ​សញ្ញា​ដែល​ចាប់​បាន​នោះ​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ថា​ ទាក់​ទិន​នឹង​យន្ត​ហោះ​បាត់​ដាន​ជើង​ហោះ​ហើរ​ MH 370 ដែរ​ឬ​យ៉ាងណា​នៅ​ឡើយ ។​

រី​ឯ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស និងរដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ស្តី​ទី​ម៉ាឡេស៊ី​ប្រកាស​​កាល​ពី​ថ្ងៃទី​៥​ មេសា​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បានបង្កើត​គណៈ​កម្មា​ធិការ​៣ ដើម្បី​ពង្រឹង​ការងារ​ទាក់​ទិន​នឹង​យន្ត​ហោះ​បាត់​ដាន​ ។ គណៈ​កម្មាធិការ​មួយ​ដឹក​នាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក​ ហាម​ហ្សាហ៍​ ហ្សាអុី​​នូដ​ឌីន​ នឹង​ទទួល​បន្ទុក​ពិនិត្យ​រាល់​ទិដ្ឋ​ភាព​ដែល​ទាក់​ទិន​នឹង​គ្រួសារ​បណ្តា​អ្នក​ដែល​ជិះ​ក្នុង​យន្ត​ហោះបាត់​ដាន​ ហើយ​ផ្តល់​ព័ត៌​មាន​ទាំង​ឡាយ​ទាក់​ទិន​នឹង​ប្រតិបត្តិ​ការ​តាម​រុក​រក ។​ គណៈ​កម្មាធិការ​ទី​២ ដឹក​នាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ លោក​អាប់​​ឌុល​ អាហ្ស៊ីស​ កាប​រ៉ាវី​ នឹង​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ ពិសេស​ព័ត៌​មាន​របស់​ក្រុម​អ្នក​សើុប​អង្កេត ។​ គណៈ​កម្មា​ធិការ​ទី​៣​ ដឹក​នាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ នឹង​ទទួល​បន្ទុក​បណ្តា​បញ្ហា​ដែល​ទាក់​ទិន​នឹង​ការ​ដាក់​ពង្រាយ​ឧប​ករណ៍​ទាំងឡាយ​សម្រាប់​ប្រតិ​បត្តិ​ការ​តាម​រុក​រក ។​

រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ស្តីទី​​ លោក​ហុី​សាមមូ​ឌីន​ ​ហ៊ូ​សេន​ ថ្លែង​ថា​ រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​បន្ត​ការ​សើុប​អង្កេត​លើ​រឿង​យន្ត​ហោះ​បាត់​ដាន​នោះ យោង​តាម​ការ​ទាម​ទារ​របស់​អង្គការ​អាកាស​ចរណ៍​ស៊ីវិល​អន្តរ​ជាតិ​ OIAC ៕​