រាជធានីភ្នំពេញ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកទៅបុករថយន្ត RANGE ROVER ពេញទំហឹង បណ្តាលឱ្យខ្ទាតបោករថយន្ត RANGE ROVER ទៅនិងខឿនសួនច្បាដាច់កង់ក្រោយចំហៀងខាងឆ្វេង ចំណែកឯរថយន្តបង្កបោករត់គេចខ្លួនទាំងដាច់ ស្លាកលេខរថយន្តនៅនិងកន្លែងកើតហេតុ ។ហេតុការណ៏នេះ កើតឡើងនៅម៉ោង១ និង ៥០នាទីរំលងអធ្រាត ឈានចូលថ្ងៃ ទី០៦ មេសា ២០១៤ នៅចំណុចផ្លូវ១៣០កែងនិង១៥១ទល់មុខហាងលក់នាឡិកា ហាក់ហួត ស្ថិតនៅក្នុងសង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ណព៌ស មិនស្គាល់ម៉ាកបើកតាមផ្លូវ១៥១ ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានមកបុកជាមួយរថយន្តRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-5959 ជិះដោយបុរស០២នាក់ តាមផ្លូវ១៣០ ក្នុងទិសដៅពីកើតមកលិច ពេញទំហឹងបណ្តាលឱ្យ ខ្ទាតបោក រថយន្ត RANGE ROVER ទៅនិងខឿនសួនច្បា ដាច់កង់ក្រោយចំហៀងខាងឆ្វេង និងបាក់របាំងថ្មអស់ ០៣កង់។
ក្រោយពេលកើតហេតុរថយន្ត បង្កបានបើករត់គេចទាំងធ្លាក់ស្លាកលេខ ភ្នំពេញ 2W-64 06 នៅនិងកន្លែងកើតហេតុ ចំណែករថយន្តRANG ROV ER ត្រូវបាន សមត្ថកិច្ចនគរបាល មកពិនិត្យនិងវាស់វែង ហើយយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរាចរណ៏ជើងគោកនៃ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីស្វែងរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ