ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​​សេ១២៥​បុកគូថ​រយន្ត​ម៉ាក​ហាន់ដាយ​ដឹកស៊ីម៉ង់ត៍​ស្លា.ប់០១នាក់​ប្រកាស់​រកសាច់​ញាតិ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​យុវជន​ម្នាក់បាន​ស្លា.ប់ដោយ​គ្រោះថ្នាក់ចរាចរណ៍​​ លើដង​ផ្លូវជាតិលេ​ខ៥​ ក្នុងភូមិ​និមិត្ត​ថ្មី​​ សង្កាត់​និមិត្ត (ខាងកើតស្ថានីយ៍​ពិនិត្យទម្ងន់​កូនដំរី)​​ក្រុងប៉ោយប៉ែត​​ដោយ​ជិះ​ម៉ូតូបុកគូថ​រថយន្តដឹក​ស៊ីម៉ង់ត៍​កាល​ពីវេលាម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី៤ ​ខែមេសា​ ​ឆ្នាំ២០១៤។

 

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​យុវជន​ម្នាក់បាន​ស្លាប់ដោយ​គ្រោះថ្នាក់ចរាចរណ៍​​ លើដង​ផ្លូវជាតិលេ​ខ៥​ ក្នុងភូមិ​និមិត្ត​ថ្មី​​ សង្កាត់​និមិត្ត (ខាងកើតស្ថានីយ៍​ពិនិត្យទម្ងន់​កូនដំរី)​​ក្រុងប៉ោយប៉ែត​​ដោយ​ជិះ​ម៉ូតូបុកគូថ​រថយន្តដឹក​ស៊ីម៉ង់ត៍​កាល​ពីវេលាម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី៤ ​ខែមេសា​ ​ឆ្នាំ២០១៤។

ជនរងគ្រោះ​មិនទាន់​ត្រូវបាន​គេស្គាល់អត្តសញ្ញាណ​នៅឡើយទេ​ ភេទប្រុស​​ អាយុជាង២​០ឆ្នាំ ជិះម៉ូតូម៉ា​កហុងដា​ឌ្រីម​ ពណ៌ខ្មៅ​​សេរីឆ្នាំ​២០០៥ ពាក់ស្លាកលេខ​កំពង់ឆ្នាំង​1A.០៤៨៣​ បុកគូថរថយន្ត​ដឹកស៊ីម៉ង់ត៍​ម៉ាក​ ហាន់ដាយ​​ចង្កូតឆ្វេង​ ​ក្បាល​​ពណ៌ស​​ពាក់​​ស្លាកលេខ​ភ្នំពេញ.​៣ C.៣៤៧៨​ដោយអ្នកបើកបរ​គេចខ្លួនបាត់​ក្រោយ​កើតហេតុ​។

សពពេលនេះ​ត្រូវគេយកទៅ​ទុកនៅទីតាំង​ឈាប​នដ្ឋានក្នុងវត្តនិមិត្ត​សុធីរាមក្នុង​ភូមិកើតហេតុ​។ ម៉ូតូរងគ្រោះ​និងរថយន្ត​​ពាក់ព័ន្ធ​​សមត្ថកិច្ចនាំយក​ទៅរក្សាទុក ​នៅប៉ុស្តិ៍រដ្ឋបាលនគរបាល​សង្កាត់និមិត្ត​ ​រងចាំការដោះស្រាយ​។

គ្រោះថ្នាក់ចរាចរណ៏​មួយនេះ ​គេមិនដឹងមូលហេតុច្បាស់​លាស់នោះទេ​​ដោយស​មត្ថកិច្ច​ប្រាប់ថា​ម៉ូតូ​អាចបើក​បរ​មកពី​ទិ​ស​​ខាង​​​លិច​​បុករថយន្ត​ចេញពី​ ​ស្ថានីយ៍ពិនិត្យ​ទម្ងន់កំពង់​បត់​ ឯមន្ត្រីបំរើ​ការងារ​នៅស្ថានីយ៍ពិនិត្យ​ទម្ងន់​ ថាម៉ូតូបុកគូថ​​រថយន្តក្នុង​​ដំណើ​​ស្រប​ទិសគ្នា​ មកពីទិសខាង​លិច។ ទោះជាយ៉ាង​ណារថយន្តខាងលើ​​គេឃើញមានស្នាម​​បុកកង់ក្រោយ​ផ្នែកខាងឆ្វេង​​រួចឆាក​​ទៅ​បុកកាង​ស្តុខាងឆ្វេង​​កោងចេញទៅក្រៅ​​បើបងប្អូនណាបាត់សាច់​​ញាតិសូមទាកទង​​ទៅប៉ុស្តិ៍រដ្ឋបាល​​នគរបាល​​សង្កាត់​និមិត្ត​។