ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់សោរ​កម៉ូតូC125​ ស៊េរី២០១៣ ​ពីស្ទឹងត្រង់​អស់ល័ក្ខនៅក្រុង​កំពង់ចាម ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម៖ ដោយ​អនុវត្តន៏​តាមការណែ​នាំ​របស់​​លោក ឧត្តម​​សេនីយ៏​​ត្រី បែន​ រ័ត្ន ស្នងកា​រនគរបាល​ខេត្ត​បាន​ចាត់ឲ្យ​​កម្លាំង​​​ក្រោម​ឪវាទ ​ធ្វើការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ ពង្រឹង​សន្តិសុខ​និងសណ្តាប់មុខ​ឪកាសបុណ្យ​ចូលឆ្នាំប្រ​ពៃណីជាតិ​ខ្មែរ ។​ ដោយ​ធ្វើឡើង​កាលពីវេលា​ម៉ោងជាង​ ៨យប់ ​ ថ្ងៃទី ៣​ មេសា ២០១៤​ ត្រង់ចំណុ​ច ​ភូមិចុងថ្នល់ទី២ ​សង្កាត់បឹង​កុក ក្រុង​កំពង់​

ខេត្ត​កំពង់​ចាម៖  ដោយ​អនុវត្តន៏​តាមការណែ​នាំ​របស់​​លោក ឧត្តម​​សេនីយ៏​​ត្រី បែន​ រ័ត្ន ស្នងកា​រនគរបាល​ខេត្ត​បាន​ចាត់ឲ្យ​​កម្លាំង​​​ក្រោម​ឪវាទ ​ធ្វើការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ ពង្រឹង​សន្តិសុខ​និងសណ្តាប់មុខ​ឪកាសបុណ្យ​ចូលឆ្នាំប្រ​ពៃណីជាតិ​ខ្មែរ ។​ ដោយ​ធ្វើឡើង​កាលពីវេលា​ម៉ោងជាង​ ៨យប់ ​ ថ្ងៃទី ៣​ មេសា ២០១៤​ ត្រង់ចំណុ​ច ​ភូមិចុងថ្នល់ទី២ ​សង្កាត់បឹង​កុក ក្រុង​កំពង់​ចាម ដោយចាប់​មុខសញ្ញាម្នាក់​ឈ្មោះ ​យៀប ភ័ក្រ​ ភេទបុ្រស ​អាយុ ២៧​ ឆ្នាំ នៅភូមិ១០​ មករា ​ឃុំបុសខ្នុរ ​ស្រុកចំការ​លើ ដោយ​​ហូតបាន​ម៉ូតូ១គ្រឿង​ ម៉ាកC ​125 ពណ៌ខ្មៅ​ស៊េរី ២០១៣ ​ ដែលបាន​កាច់សោរ​កយកពី​ស្រុក​ស្ទឹង​ត្រង់​ ។

លោក​វរៈ​សេនីយ៏ទោ​ សាន ​សុភា ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ខេត្ត ​ប្រាប់ឲ្យដឹង​ថា​ ផ្អែកតាម​ការណែនាំ​​របស់លោក​​ស្នងការ​នគរបាល​ខេត្ត បានចាត់​ឲ្យរូបលោក​ ជាប្រធាន​ក្រុមចុះពង្រឹង​សន្តិសុខ​នៅប៉ុស្ត៏​រដ្ឋបាល​សង្កាត់បឹង​កុក​ ដើម្បី​ទប់ស្តាត់​​និងបង្ការ​បង្រ្កាបបទ​ល្មើស​នានា ក្នុងគោល​បំណង​រក្សានូវ​គោលការណ៏​ភូមិ-ឃុំ មាន​សុវត្ថិភាព​ទាំង​៩ច ​ណុច។

លោកវរៈ​សេនីយ៏​ទោ សាន ​សុភា នាយការិយា​ល័យព្រហ្ម​ទណ្ឌកំរិតធ្ងន់​ខេត្ត បាន​ប្រាប់បន្តថា​ក្រោយ​ពីបានចាប់​ផ្តើម​ ត្រួត​​ពិនិត្យ​​អាវុធជាតិ​ផ្ទុះ​បាន​ជាង១​ម៉ោង ​ រហូតដល់​ម៉ោង​ជាង ៨ ​យប់ថ្ងៃទី​ ៣មេសា​បានឃើញ​ជនសង្ស័យ​ឈ្មោះ យៀប​ ភ័ក្រ ​ជិះម៉ូតូចេញ​ពីទិសខាង​ជើងមកត្បូង​​ ។ ស្របពេលមក​ដល់ត្រង់ចំណុ​ចត្រួតពិនិត្យ ​ជននេះ​បំរុងនិងជិះរត់​គេច តែត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច ​មានគ្នាជា​ច្រើននាក់​បានស្ទាក់​ចាប់ក្រៀក​ជាប់ ពេលដែល​ឆែកឆេរ​មើលមិនឃើញ​មានលិខិត​ស្នាម ណាមួយ​​ទាល់​តែសោះ ។ពេលទាក់​ទងទៅ​លោកវរ​សេនីយ៏​ត្រី ជា ​ធារិទ្ធ ​ អធិការនគ​របាល​ស្រុកស្ទឹង​ត្រង់​ ទើបដឹង​ថាម៉ូតូនេះ​គឺបាន​​​​ធ្វើ​​សកម្ម​ភាព​លួចកាច់​សោរក​ម៉ូតូ លួច​ចេញពីភូមិ​ព្រែក​ព្រះអង្គ​ ឃុំព្រែក​បាក់ ស្រុក​ស្ទឹងត្រង់​។រហូតដល់​ព្រឹកថ្ងៃ​ទី ៥ ​មេសា ​នេះដោយ​​មានការឯក​ភាពពី ​ លោក​ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្ត​​ត្រូវបាន​ប្រគល់ជូន​​ទៅ​ម្ចាស់​ម៉ូតូ​ឈ្មោះ រ៉េន ​អុល ​ភេទប្រុស​ អាយុ ៤៦ ​ឆ្នាំ ។

ជុំវិញករណី​នេះត្រូវ​បានម្ចាស់​ម៉ូតូឈ្មោះ​​អុល និយាយ​ប្រាប់ឲ្យ​ដឹងថា នៅយប់​ថ្ងៃទី៣ មេសា​ នោះរូបលោក​បានទុកម៉ូតូ​​នៅមុខ​​ផ្ទះ​ ដោយពិភាក្សា​ដែលសមត្ថកិច្ចស្ទា​ក់ចាប់បាន​ ជាមួយក្រុមគ្រួសារ​ ដើម្បីរៀប​ចំបុណ្យ​សពប្អូន ក៏ស្រាប់​ចោរមក​ចូល​លួច​កាច់​សោរកយក​ទៅបាត់ ។ ពេល​​​នៅក្រុងកំពង់ចាម​រូបលោកមាន​សេចក្តីត្រេកអរណាស់​ សូមថ្លែងអំណរគុណ​​ចំពោះ ​​លោក​វរៈ​​​​​​​​​​​​សេនីយ៏ទោ សាន ​សុភានាយ​ការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់​ខេត្ត ដោយរកអ្វីមក​ប្រៀបផ្ទឹម​មិនបានឡើយ ​៕