ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​​បើក​រ​ថយន្ត​វី​ស្តូ​​វ៉ា​រថយន្ត​​មួយ​គ្រឿង​​ទៀត​​មិន​ផុត​​ជ្រុល​ទៅ​​បុក​រ​នាំង​​ដែក​ពុះ​​ចែក​​ទ្រូង​ផ្លូវ​​បាក់​​អស់​០៣​ផ្ទាំង​

11 ឆ្នាំ មុន

រាជធា​នី​ភ្នំពេញ​ ៖ ខណះ​មេឃ​កំពុង​តែ​បង្អុ​ភ្លៀង ស្រ្តី​ម្នាក់​បើក​រថយន្ត​​វីស្តូ​​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​ ០៣​ផ្ទាំង​នៅ​វេលា​ម៉ោង​៩និង​១០​នាទី​យប់​ថ្ងៃ​ទី​ ០៥​ មេសា ២០១៤ នៅ​ចំណុច​ មុខ​ក្រុម​ហ៊ុន​សាន់​ថោន​ទឹក​ថ្លា​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​ សហ​ពន្ធ័​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​គេ​ឃើញ​ រថយន្ត​វី​ស្តូ​ ពណ៌​ស្លាប​កំភេម ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-8067   បើក​តាម​បណ្តោយ​ផ្លូវ​ សហ​ពន្ធ័រុស្ស៊ី  ក្នុង​ទិស​ដៅ​ ពី​កើត ដោយ​ដឹក​​កូន​​មក​ពី​ លេង​នៅ​មជ្ឃ​មណ្ឌល​កំសាន្ត​វ៉ត​ធ័រ​ផាក​​ មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ នៅ​ខាង​មុខ​ប៉ុន្តែ​វ៉ា​មិន​ផុត​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ បា​ក់​អស់​ចំនួន​០៣​ផ្ទាំង ហើយ​ប៉ូលីស​ឃាត់​រថយន្ត​បាន​។

ក្រោយ​ពេល​កើត​ហេតុ​ មន្រ្តី​ចរាចរណ៏​បាន​មក​វាស់​វែង និង​យក​រថយន្ត​បង្ក​ទៅ​កាន់​ការិយា​ល័យ​ចរាចរណ៏​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។