រាជធានីភ្នំពេញ ៖ ខណះមេឃកំពុងតែធ្លាក់ភ្លៀង បុរសម្នាក់បើករយន្តហាយប្រ៊ីតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពីម្ខាងទៅម្ខាង បាក់អស់ចំនួន ០៧ផ្ទាំង បណ្តាលឱ្យរថយន្តដាច់ កង់មុខ និងកាឡេ ប៉ុន្តែពុំមានមនុស្ស រងរបួសនោះទេ ។ហេតុការណ៏កើតឡើងនៅម៉ោង ១និង ៣០នាទីរំលងអធ្រាត នៅចំណុចផ្លូវ ១០៩កែងផ្លូវ ព្រះមុនីវង្ស ក្នុង សង្កាត់អូរឬស្សីទី៤ ខណ្ឌ០៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តហាយប្រ៊ីតមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2Q-2535 តាមបណ្តោយ ផ្លូវ ១០៩ ក្នុងទិសដៅ ពីជើងទៅត្បូង ខណះមេឃកំពុងតែធ្លាក់ភ្លៀង នៅពេលមកដល់កន្លែងកើតហេតុរថយន្តបើកលឿនពេក យកចង្កូតអត់ទាន់ ក៏ជ្រុលទៅបុក រនាំងដែក ពុះចែកទ្រូងផ្លូវ ដោយទម្លាយពីម្ខាង ទៅម្ខាងទៀត បណ្តាលឱ្យបាក់រនាំងដែក ០៧ផ្ទាំង រថយន្តដាច់កាឡេ និងកង់មុខ ។
ក្រោយពេលកើតហេតុ រថយន្តត្រូវបាននគរបាល ចរាចរណ៏ មកវាស់វែង និងយកទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៏ នៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ