រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តRAV4 មួយគ្រឿង ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់០៣ កង់ ហើយទ្រូងរថយន្តកល់ជាប់និងរបាំងថ្មទៅមុខលែងរួច ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ០៥ មេសា ២០១៤ នៅចំណុចទល់មុខ វិទ្យាល័យសន្ធម៉ុក ស្ថិតនៅ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបរថយន្តRAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-3895 បើកដោយបុរសម្នាក់ស្រវឹងស្រាជោគចំ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវបាក់អស់ ០៣កំណាត់ ហើយទ្រូងរថយន្តកល់ជាប់ និងរបាំងថ្មទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៏មកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណះមេឃកំពុងធ្លាក់ភ្លៀងខ្លាំងដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ