ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​RANGE ROVER បុកគ្នា​ជា​មួយ​រថយន្ត​កាម៉ារី​បា​ឡែន​ខណះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​បណ្តាល​ឱ្យ​រថយន្ត​ខូច​ខាត​​ទាំង​សង​ខាង​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​រថយន្ត​ RANGE ROVER បុកគ្នា​ជា​មួយ​រថយន្ត​កាម៉ារី​បាឡែន​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​ សង​ខាង​ខូច​ខាត​យ៉ាងដំណំ ប៉ុន្តែ​គ្នាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​វេលា​ម៉ោង ១ រំលង​អធ្រាត ឈានចូល​ថ្ងៃ ទី​៥ មេសា ២០១៤ ស្ថិត​នៅ​ក្នុង​ សង្កាត់​បឹង​ត្រ​បែក​

រាជធានី​ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​រថយន្ត​ RANGE ROVER បុកគ្នា​ជា​មួយ​រថយន្ត​កាម៉ារី​បាឡែន​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​ សង​ខាង​ខូច​ខាត​យ៉ាងដំណំ ប៉ុន្តែ​គ្នាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​វេលា​ម៉ោង ១ រំលង​អធ្រាត ឈានចូល​ថ្ងៃ ទី​៥ មេសា ២០១៤ ស្ថិត​នៅ​ក្នុង​ សង្កាត់​បឹង​ត្រ​បែក​ ខណ្ឌ​ចំការ​មន​។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ បុរស​ម្នាក់​បើក​បរ​រថយន្ត​កាម៉ារី​បា​ឡែន​មួយ​គ្រឿង ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4469  តាម​ផ្លូវ​ព្រះ​មុនី​វង្ស ពី​ជើង​ទៅ​ត្បូង ខណះ​មក​ដល់​ ផ្លូវ​កែង​ម៉ៅសេ​ទុង​ ក៏​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​ មួយ​គ្រឿង​ទឿត​ ម៉ាក​ RANGE ROVER  ពណ៌ខ្មៅ អត់​មាន​ស្លាក​លេខ បើក​តាម​ផ្លូវ​ម៉ៅ សេទុង ពី​លិច​ទៅ​កើត  បណ្តាល​ឱ្យ​រថយន្ត​ទាំង​០២​គ្រឿង ខូច​ខាត​ទាំង​សង​ខាង​ដោយ​រថយន្ត​ RANGE ROVER ខ្ទេច​មុខ​មួយ​ចំ​ហៀង​ខាង​ឆ្វេង​ ​ចំណែក​ឯ​រថយន្ត​កាម៉ារី​បា​ឡែន ខ្ទេច​មួយ​កំណាត់​មុខ ។ដោយ​សារ​មេឃភ្លៀង​ភាគី​ទាំង​ពីរ សុទ្ធ​តែ​បន្ទាន់រៀងៗ​ខ្លួន ។

ក្រោយ​ពេល​កើត​ហេតុ​ ម្ចាស់​រថយន្ត​ទាំង​ពីរ បាន​ចុះ​មក​សម្រួល​គ្នា​ខណះ​មេឃ​កំពុង​ភ្លៀង ដោយ​ភាគី​ទាំង​ពីរ សម្រេច​យក​រថយន្ត​ទៅ​ជួស​ជុល​រៀងៗ​ខ្លួន ដោយមិន​​ចង់​រំខានដល់​សមត្ថ​កិច្ច​នោះទេ ។