ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជ​ន​០២​​នាក់​ជិះម៉ូតូ​​មួយ​គ្រឿង​ត្រូវ​ក្មេង​ស្ទា​វ​មួយ​​ក្រុម​​ដេញ​​វាយ​​និង​ធាក់​​ម៉ូតូ​បណ្តាល​​ឱ្យ​របួស​​ធ្ងន់​ស្រាល​​០២​​នាក់​

11 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំពេញ ៖ ​យុវ​ជន​០២​នាក់​របួស​ធ្ងន់​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៏​ក្មេង​ទំ​នើង មួយ​ក្រុម​ដេញ​វាយ​ និង​ធាក់​ម៉ូតូ​ ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​ វេ​លា​ម៉ោង ១១និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤​ មេសា ២០១៤ នៅ​ចំណុច​រង្វង់​មូល​អាង​ទឹក ស្ថិត​នៅ​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​០៧​មករា ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​យុ​វជន​០២​នាក់ ជិះ​ម៉ូតូ​សង់សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​តា​កែវ​​1A-5989  ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ កន្លែង​ដើរ​លេង​នៅ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ ស្រាប់តែ​ជិះ​មក​ដល់​ រង្វង់​មូល​វិ​មាន​ឯក​រាជ្យ​ មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ មាន​គ្នា​ជិត​១០​នាក់ ជិះ​ម៉ូតូ​ទំនើប​០៥​គ្រឿង បាន​ដេញ​ពី​ក្រោយ​ម៉ូតូ​ របស់​ជន​រងគ្រោះ​ ពេល​តាម​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​បានដក​ខ្សែ​ក្រ​វ៉ាត់​ដេញ​វាយ​និង​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​ស្រាល​០២​នាក់ ។ ករណី​នេះ​ត្រូវ​បាន​គេ​សន្និដ្នាន​ថា ភាគីទាំង​ពីរ អាច​មាន​ទំនាស់​គ្នា​នៅ​កន្លែង​ផឹកស៊ី ។

ក្រោយ​ពេល​កើត​ហេតុ​ក្រុម​ក្មេង ស្ទាវ​ទាំង​នោះ​នាំ​គ្នា​រត់​គេច​អស់ ចំណែក​ជនរង​គ្រោះ​ត្រូវ​គេ​នាំ​ទៅ​ព្យា​បាល​នៅ​មន្ទី​ពេទ្យ​ ។