រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់០២នាក់ បានធ្វើសកម្មភាពឆក់ខ្សែក ពីជនបរទេសបានសម្រេចរួចជិះម៉ូតូគេចខ្លួនជ្រុលទៅបុកជាមួយរថយន្តឡិចស៊ីស រងរបួសបាក់ភ្លៅឆ្វេងម្នាក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៏មួយដៃ មួយជើង ឡើងទ្រោមខ្លួន។ហេតុការណ័នេះកើតឡើង វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៤មេសា២០១៤ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ០២នាក់ ជាចោរឆក់ជិះម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV-4800 ស្លាកលេខកែ បានធ្វើសកម្មភាពឆក់ខ្សែកពីជនបរទេសកំពុងដើរតាមផ្លូវ ព្រះនរោត្ថម បានសម្រេច ហើយជនសង្ស័យ ទាំង០២នាក់បានជិះគេចខ្លួន តាមផ្លូវ៣២២ ពីកើតមកលិច មកដល់ផ្លូវកែង ៦៣ក៏បានបុកគ្នា ជាមួយរថយន្តឡិចស៊ីសដែលធ្វើដំណើរតាមផ្លូវ៦៣ ក្នុងទិសដៅ ពីត្បូងទៅជើង ចំថ្ពាល់មុខ ចំហៀងខាងស្តាំ បណ្តាលឱ្យជនសង្ស័យម្នាក់បាក់ភ្លៅ ឆ្វេងម្នាក់ទៀតរបួសស្រាល ។ ពេលនោះជនបទេស ម្ចាស់ខ្សែកស្រែក ថា ចោរ ចោរ ឭដូច្នេះប្រជាពលរដ្ឋ នាំគ្នាស្វាគមន៏ជនសង្ស័យទាំង០២នាក់ ម្នាក់ មួយដៃ ម្នាក់មួយជើង ឡើងទ្រោមខ្លួន កុំតែប៉ូលីសមកទាន់កុំអីមិនដឹងជាយ៉ាងណានោះទេ ។
ជនរងសង្ស័យទី១.ឈ្មោះ ចាន់ សឿអាយុ១៦ឆ្នាំ រស់នៅភូមស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ របួសបាក់ភ្លៅឆ្វេង ចំណែកជនសង្ស័យទី២.ឈ្មោះ ចាន់ ធាអាយុ ២០ឆ្នាំ ជាអ្នកដើរទិញម៉ាស៊ីនចាស់ៗ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង០២នាក់ទៅប៉ុស្តិ៍ បឹងកេងកង មួយ ដើម្បីរៀបចំសំណុំរឿងបន្តទៅថ្នាក់លើបន្តទៀត ។
ចែករំលែកព័តមាននេះ