ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Huawei ​បាន​ជ្រើស​រើស​យកតារា​ចំរៀង​ល្បី​ឈ្មោះ​កញ្ញាមាស ​សុខ​សោភា​ ធ្វើជាតំ​ណាង​ដែល​ជា​ម៉ា​កសញ្ញា​ទូរស័ព្ទ ​Smartphone​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពីល្ងាច​ថ្ងៃទី​៣១ ​ខែមីនា ​ឆ្នាំ២០១៤​ នៅក្នុងសណ្ឋាគា​រណាហ្គា​វើល​ ក្រុម​ហ៊ុន​ Huawei​ ​បានធ្វើ​ពិធីស​ន្និសីទ​កាសែ​តមួយ​របស់​ខ្លួន ​ដោយ​មានកញ្ញា​មាស ​ សុខ​សោភា ​ជាតារា​ចំរៀង​​ល្បី​​ឈ្មោះ​​ក្នុងប្រទេស​កម្ពុជា​ជាតំណាង​ឱ្យក្រុម​ហ៊ុន ដែល​ជាម៉ាក​សញ្ញា​ទូរស័ព្ទ​ដៃ Smar​tpho​ne ដ៏ធំ​លំ​ដាប់​

រាជធានី​ភ្នំពេញ ៖ កាល​ពីល្ងាច​ថ្ងៃទី​៣១ ​ខែមីនា ​ឆ្នាំ២០១៤​ នៅក្នុងសណ្ឋាគា​រណាហ្គា​វើល​ ក្រុម​ហ៊ុន​ Huawei​ ​បានធ្វើ​ពិធីស​ន្និសីទ​កាសែ​តមួយ​របស់​ខ្លួន ​ដោយ​មានកញ្ញា​មាស ​ សុខ​សោភា ​ជាតារា​ចំរៀង​​ល្បី​​ឈ្មោះ​​ក្នុងប្រទេស​កម្ពុជា​ជាតំណាង​ឱ្យក្រុម​ហ៊ុន ដែល​ជាម៉ាក​សញ្ញា​ទូរស័ព្ទ​ដៃ Smar​tpho​ne ដ៏ធំ​លំ​ដាប់​ថ្នាក់​ទី៣ ក្នុង​ពិភព​លោក។

កញ្ញាមាស សុខសោភា បាននិយាយប្រាប់ក្នុងឱកាសនោះថា នាងមានការរំភើបណាស់ដែលបានក្លាយ​ជា​អ្នកតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទដៃ Smartphone លំដាប់ថ្នាក់​លេខ៣ ក្នុងពិភពលោក នេះ​ពិតជាអស្ចារ្យ​​និងរីករាយណាស់​សំរាប់នាង​។ Huawei​ កំពុងតែ​អភិវ​ឌ្ឍន៍​​ឥត​​ឈប់​​ឈរ​និង​កាន់តែផ្តល់​នូវភាពងាយ​ស្រួលដល់អតិថិជន​របស់ខ្លួនក្នុងកា​រទំនាក់ទំនង​ជាមួយ​គ្រួសារ មិត្តភក្តិ ​មុខជំនួញ និងនៅ​ជុំវិញពិភព​លោក។ការ​ជុំរុញឱ្យមានភាព​ច្នៃប្រឌិត​នេះ គឺមានអត្ថ​ប្រយោ​ជន៍​សម្រាប់​អតិជនរបស់​ខ្លួននៅជុំវិញ​ពិភពលោក​ ព្រោះយើង​ទទួលបា​នគុណ​តម្លៃជា​​ច្រើន​ពីការ​ប្តេជ្ញាចិត្ត​​របស់ក្រុមហ៊ុន Huawei​។Huawei ជាម៉ាក​សញ្ញាថ្មី ដ៏អស្ចារ្យសម្រាប់​យើងគ្រប់រូប​ចង់បាន អ្វីដែល​ប្លែក​ខុសពីម៉ាក​សញ្ញាទូរស័ព្ទ​ Smartphone​ ដទៃទៀត​នៅលើ​ទីផ្សារ​។

កញ្ញា​បានប្រាប់ឱ្យ​​ដឹងទៀ​តថា​ បា​នជានា​ងចូល​ចិត្តម៉ាក សញ្ញា​ហ្នឹង ព្រោះវា​មានបច្ចេកវិ​ទ្យា​ច្នៃ​ប្រឌិត​ខ្ពស់​​ហើយ​ជាម៉ាក​សញ្ញាលំដា​ប់ថ្នាក់ពិភព​លោក​ទៀត​។ ទូរស័ព្ទ ​Huawei ​Smartphone​ ដែល​នាង​ចូល​ចិត្ត​​និង​កំពុងតែ​ប្រើប្រាស់​រាល់​ថ្ងៃគឺ​ម៉ូឌែល​ HUAWEI​ Ascend ​P6 និង​HUAWEI​ Ascend ​G730។​ព្រោះ​​វាមាន​​លក្ខណះ​ពិសេស​ជាច្រើន​​ ដែល​ធ្វើឱ្យ​នាងចូល​ចិត្តដូច​ជា Ascend​ P6 មាន​រូបរាង​តូច​ស្តើង​ ស្រាល​ ស្រស់​​ស្អាត​ណាស់​ អ៊ីនធើ​ណែត​ក៏លឿន​ ប្រព័ន្ធ​ OS ​ចុងក្រោយ​បង្អស់​ CPU ​ក៏ល្អ​បំផុត ​ និងមាន​អេក្រង់​ធំ។ ចំណែក​ Ascend​ G730​ នាង​ស្រលាញ់ ​Smartphone​ នេះណាស់​ ព្រោះកាន់​ថ្មបាន​យូរ​ជាង Smartphone ​ដទៃ​ដល់ទៅ​ ៣០% ​វាមានអេក្រង់​ធំ អ៊ីន​ធើណែត​លឿន​ ប្រើ​ OS​ ចុង​ក្រោយ​បង្អស់​និង ​RAM ​ក៏ល្អ ដូច្នេះ​នាងអាច​បើកវេបសាយ​ជាច្រើន​ក្នុងពេល​តែមួយ​បាន​។

អ្វីដែល​ស័ក្ក​សម​ទៅនឹង​បែបផែន​ជីវិតរបស់​កញ្ញានោះ ​ព្រោះតែអេ​ក្រង់ទូរស័ព្ទ​ Ascend​ P6 ធំភ្លឺ​ច្បាស់​ ងាយ​​ស្រួល​ប្រើបណ្តាញ​សង្គមដូចជា​ Facebook​,Viber,​Line​,WhatsApp​,Wecha​t,skype​ និង​Tango​ ដែល​​នាងអាចមើលឃើញមិត្តភ​ក្តិច្បាស់ និងងាយស្រួល​អានសារ បង្ហោះ​រូបថត មើលរូបភា​ពនិងវីដេ​​អូជាដើម។ចំណែក​ទូរស័ព្ទ Ascend ​G730 ​​ថ្មកាន់បាន​យូរជាង៣០% ​បើប្រៀបធៀប​និង​ទូរស័ព្ទ​ Smartphones ដតៃ​ទៀត​ជួយ​ឱ្យនាង ​Online​(បើកអ៊ីនធើណែត)​បានយូរ​។ ជាពិសេស​ពេលថតបទ​ចម្រៀង​ខារ៉ាអូខេ នាង​អាច​មានពេល​ទំនេ​រច្រើន​នៅពេល​ក្រុមការងារ​រៀបចំឧបករ​ណ៍ថត​ ហើយ​ទូរស័ព្ទ ​Ascend ​G730 ​ជាទូរ​ស័ព្ទ Smartphone ​ដែលល្អបំផុត​សម្រាប់ពេល​ទំនេរទាំង​នេះ។នាង​អាចបើកវេបសាយ​បាន​ច្រើន ព្រោះ​​អ៊ីន​​ធើណិត​លឿ​ន អេក្រង់​ធំជាងមុន គុណភា​​ពអេក្រង់ភ្លឺច្បាស់ គឺអស្ចារ្យ​ណាស់ សម្រាប់​​ការថត​រូប ហើយ​អ្វីដែល​​ពិសេសនោះ​វាមានតម្លៃ​ថោកជាង​ទូរស័ព្ទ Smartphones ​ ដទៃដល់​ទៅ៤០%​។ជាមួយ​​ទូរស័ព្ទ Huawei ​នាងអាចរីក​រាយជាមួយ​ហ្គេមល្បីៗ​ ជាច្រើន​ពី Google​ Play ​Store។

អ្វី​ដែល​កញ្ញាយល់​ថាទូរ​ស័ព្ទ ​Huawei​ Smartphone ​ស័ក្កិសមសម្រាប់​ទីផ្សារប្រទេស​កម្ពុជានោះ​ ព្រោះវា​​មាន​តម្លៃ​សមរម្យ ​ ដែលត្រូវ​នឹងតម្រូវកា​ររបស់​ប្រជាជនកម្ពុជា​គ្រប់​ស្រទាប់។ ដែល​មានអត្ថ​ប្រយោជន៍​​និង​លក្ខណះ​ពិសេស ជាច្រើន​ដូចទូរស័ព្ទ​ Smartphones​ ដទៃនិងមាន​តម្លៃធូរ​ថ្លៃជាង៤០​% ទៀតនោះ​ដូច្នេះ Smartphone​ ដ៏អស្ចារ្យ​និងជាជម្រើស​ថ្មីសំរាប់មនុស្ស​យុវវ័យជំនាន់​សម័យថ្មី​ ចាពិសេស​ការធានា​១ឆ្នាំ​។

កញ្ញានឹង​គាំទ្ររាល់​ការផ្សព្វផ្សាយ​ម៉ាកសញ្ញា​ទូរស័ព្ទ ​​Huawei Smartphone​ តាមរយះស្ពត ​ទូរទស្សន៍ ​សាព៌ត័​មាន និងការផ្សព្វ​ផ្សាយពាណិ​ជ្ជកម្មផ្សេងៗ​ទៀតនិងកម្មវិធី​នានារបស់​ក្រុមហ៊ុន​ ហើយនាង​នឹង​ផ្សព្វផ្សាយ​ផលិតផល​របស់ក្រុមហ៊ុន​ Huawei ​តាមទំព័រ ​Facebook​ របស់នាងផ្ទាល់​ផង។ប៉ុន្តែអ្វី​​ដែល​សំខាន់​នោះនាងចង់​ឱ្យអ្នកគាំ​ទ្រនាង​ដឹងថា នេះ​ជាទូរស័ព្ទ​ Smartphone​ ដែលនាង​ប្រើរាល់​ថ្ងៃ​និង​​ស្រលាញ់​​វាណាស់​ ព្រោះវាធ្វើឱ្យជីវិត​របស់នាង​សប្បាយរីករាយ​និងមានភាពងាយ​ស្រួល អស្ចារ្យ​ហួស​​ពីការ​គិតទុក។