ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​FUTUREបុក​គ្នា​ជា​មួយ​ម៉ូតូ​យ៉ាម៉ា​ហា​ស៊ីរូស​របួស​ធ្ងន់​ម្នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់ ក្នុងគ្រោះ​ថ្នាក់​ចរា​ចរណ៏​ ម៉ូតូ​បុកគ្នា​ជា​មួយ​ម៉ូតូ​​កាល​ពី​វេលា​ម៉ោង ៩និង​៤០​នាទី ថ្ងៃ​ទី​០៤ មេសា ២០១៤ ចំណុច​ផ្លូវ​១៩​​កែង​និង​ផ្លូវ​១៨៤​​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ពី​សាក្សី​ឃើញ​ហេតុ​ការ​ឱ្យ​ដឹង​ថា គេឃើញ​ម៉ូតូ​​មួយ​គ្រឿង ម៉ាក់យ៉ាម៉ា​ហា​ស៊ីរូស ពាក់​ស្លាក​លេខ​ខេមរ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់ ក្នុងគ្រោះ​ថ្នាក់​ចរា​ចរណ៏​ ម៉ូតូ​បុកគ្នា​ជា​មួយ​ម៉ូតូ​​កាល​ពី​វេលា​ម៉ោង ៩និង​៤០​នាទី ថ្ងៃ​ទី​០៤ មេសា ២០១៤ ចំណុច​ផ្លូវ​១៩​​កែង​និង​ផ្លូវ​១៨៤​​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ពី​សាក្សី​ឃើញ​ហេតុ​ការ​ឱ្យ​ដឹង​ថា គេឃើញ​ម៉ូតូ​​មួយ​គ្រឿង ម៉ាកយ៉ាម៉ា​ហា​ស៊ីរូស ពាក់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​02 1- 6363 ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត  ក្នុង​ល្បឿន​លឿន ដោយ​មាន​ក្មេង​ស្ទាវ​០៥​ម៉ូតូ​ជិះ​ដេញ​ពី​ក្រោយ​ផង​ដែរ​ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ ម៉ាក​ហុង​ដា Future ពណ៌សពាក់​ស្លាក​លេខ​ព្រៃ​វែង​1E-1255  ជិះដោយ​មនុស្ស​ប្រុស ស្រី​២​នាក់​ជិះក្នង​ទិស​ដៅ ពី​ត្បូង​មក​ជើង មក​ដល់​ចំណុច​កើត​ហេតុ​​ចាប់​ហ្រ្វាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុកម៉ូតូ​យ៉ាម៉ាហាបណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​យ៉ាម៉ាហា​ របួស​ធ្ងន់​សន្លប់នៅ​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​ជិះ​ម៉ូតូ​បុក​ជនរងគ្រោះ​នាំ​គ្នា​រត់​គេច​បាត់អស់ ចំណែក​ជនរងគ្រោះ​ត្រួវ​គេ​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រដើម្បី​សង្រ្គោះ ។