ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តCRVបុកគ្នា​ជា​មួយ​រថយន្ត​កូរ៉េ​បណ្តាល​ឱ្យ​រថយន្ត​CRV ធ្លាក់​កាង​ខាង​មុខ​តែ​ពុំ​មាន​អ្នក​របួស​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​CRV បុកគ្នា​ជា​មួយ​​ រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ បណ្តាល​ឱ្យ​រថយន្ត​CRV ធ្លាក់​កាង​ផ្នែក​ខាង​ស្តាំ ហើយ​ពុំ​មាន​អ្នក​រង​របួស​ទេ ។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៦និង២០​នាទី​ ល្ងាច​ថ្ងៃ​ទី​ ០៤​មេសា ២០១៤ នៅ​ចំណុច​មុខ​

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​CRV បុកគ្នា​ជា​មួយ​​ រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ បណ្តាល​ឱ្យ​រថយន្ត​CRV ធ្លាក់​កាង​ផ្នែក​ខាង​ស្តាំ ហើយ​ពុំ​មាន​អ្នក​រង​របួស​ទេ ។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៦និង២០​នាទី​ ល្ងាច​ថ្ងៃ​ទី​ ០៤​មេសា ២០១៤ នៅ​ចំណុច​មុខ​ ខារ៉ាអូរខេ​សែន​មនោ​រម្យ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិតនៅ​ភូមិកន្ទោកជើង សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ រថយន្ត​កូរ៉េ​ ម៉ាក​ហ៊ី​យ៉ាន់ដាយ​​ ពណ៌ស ពាក់​ស្លាក​លេខ​ ញ.2173ភព២ ដឹក​កម្មករ​រោង​ចក្រ​បុរី​សែន​មនោ​រម្យ​បត់ស្តាំ​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ លិច​ទៅ​កើត​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​CRV ពណ៌ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-6345  បើក​តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិស​ដៅ​ ពី​កើត​មក​លិច​ ហើយ​មក​ដល់​ចំ​ណុច​កើត​ហេតុ ក៏​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ដើម្បី​ចូល​បុរី​សែន​មនោរម្យ​ ពេល​នោះ​ក៏​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់​ដាយ បណ្តាល​ឱ្យ​រថយន្ត​រCRV ធ្លាក់​កាង​ផ្នែក​ខាង​ស្តាំ តែ​ពុំ​មាន​អ្នក​រង​គ្រោះ​ទេ ។

ក្រោយ​ពេល​កើត​ហេតុ​ ម្ចាស់​រថយន្ត​ CRV​ បាន​ឱ្យ​ម្ចាស់រថយន្ត​កូរ៉េ យក​រថយន្ត​របស់​គាត់​ទៅ​ជួស​ជុល​តែ​ម្ចាស់​រថយន្ត​ កូរ៉េមិន​ព្រម​ ដោយ​គាត់​ថា​ រថយន្ត​គាត់​​មិន​ខុស ។ដោយ​សារ​ចរចារ​គ្នា​មិន​ត្រូវ​ ម្ចាស់​រថយន្ត​CRV ក៏​បាន​ហៅ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ មក​ដោះ​ស្រាយ​ ប៉ុន្តែ​ដោយចាំ​យូ​ពេក មិន​ឃើញ​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់រង​មក​ដល់​​ ភាគី​ខាង​រថយន្ត​កូរ៉េ​ ក៏បាន​ចេញ​សំណង​ឱ្យ​រថយន្ត​CRV ២០​ដុល្លា​ដើម្បី​បញ្ចប់រឿង ។