ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវគូបក្សដិបក្ស កាប់០៣ផ្គាក់បណ្តាលឱ្យរបួសធ្ងន់ សន្លប់ក្នុងថ្លុកឈាម ខណះចេញពីរាំធុងបាស ត្រលប់មកផ្ទះវិញ ។ហេតុនេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ៤មេសា ២០១៤នៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល។
នគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ វឿនវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅ ក្នុងភូមិ ឃុំកើតហេតុ ។ជនសង្ស័យបានកាប់ប្រហារ ជនរងគ្រោះមានឈ្មោះ វ៉ាន់ វុធភេទ ប្រុស អាយុ៣៥ឆ្នាំ ជាកសិករមានទីនៅជាមួយគ្នា ជនសង្ស័យ ចំនួន០៣កាំបិតផ្គាក់បណ្តាលឱ្យរងរបួសលើដើមដៃខាងស្តាំ និងម្រាមដៃយ៉ាងធ្ងន់ធ្ងរ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ១០ថ្ងៃទី០៣មេសាឆ្នាំ២០១៤ ជនរងគ្រោះនិងជនសង្ស័យបានចូលទៅរាំធុងបាស នៅផ្ទះឈ្មោះ ជាគី នៅក្នុងភូមិ ឃុុំកើតហេតុខណះពេលកំពុងរាំជនរងគ្រោះ បានធ្វើឱ្យធ្លាក់កន្ទុយបារី ចំបបូរមាត់ ជនរងគ្រោះរលាកបន្តិចបន្តួច ប៉ុន្តែមិនឈ្លោះប្រកែកគ្នាក្នុងវង់រាំទេ។ក្រោយពីពិធីរាំរែក បានបញ្ចប់គេឃើញ ជនសង្ស័យបានចេញពីវង់រាំត្រលប់ទៅផ្ទះគេវិញ ហើយជនរងគ្រោះក៏បានត្រលប់ទៅផ្ទះវិញ ដែរ លុះដល់ម៉ោង ១២និង ៣០នាទីពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ពេលនោះជនសង្ស័យស្ទុះចេញពីទីងងឹត ហើយកាប់ប្រហារទៅលើជនរងគ្រោះណ្តាលឱ្យរបួសធ្ងន់ សន្លប់ក្នុងថ្លុកឈាម ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសាមុយដឹកទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល និងបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ