ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ឧបករណ៍​តាម​រក​ប្រអប់​ខ្មៅ​យន្ដហោះ​បាត់​ដាន​ក្នុង​មហាសមុទ្រ​ឥណ្ឌា​

11 ឆ្នាំ មុន

ការ​រុក​រក​ក្នុង​ដែន​ទឹក​អូស្រ្ដាលី​ដើម្បី​រក​យន្ដ​ហោះ​របស់​ក្រុមហ៊ុន​ MALAYSIA AIRLIN- ES ដែល​បាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨​ មីនា​ មក​ នា​ថ្ងៃ​ទី​៤​ មេសា​ ឈាន​ដល់​របត់​ថ្មី​មួយ​ជា​មួយ​ការ​ដាក់​ក្នុង​ទឹក​សមុទ្រ​នៃ​មហាសមុទ្រ​ឥណ្ឌា​នូវ​ឧប​ករណ៍​តាម​រក​ប្រអប់​ខ្មៅ​របស់​កង​ម៉ារីន​អាមេ​រិក។​ ឧបករណ៍​នោះ​មាន​ឈ្មោះ​ថា​ TOWED PINGER LOCATOR នឹង​ភ្ជាប់​ជា​មួយ​នាវា​មួយ​គ្រឿង​ដែល​នឹង​បើក​នៅ​តំបន់​ភាគ​

ការ​រុក​រក​ក្នុង​ដែន​ទឹក​អូស្រ្ដាលី​ដើម្បី​រក​យន្ដ​ហោះ​របស់​ក្រុមហ៊ុន​ MALAYSIA AIRLIN- ES ដែល​បាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨​ មីនា​ មក​ នា​ថ្ងៃ​ទី​៤​ មេសា​ ឈាន​ដល់​របត់​ថ្មី​មួយ​ជា​មួយ​ការ​ដាក់​ក្នុង​ទឹក​សមុទ្រ​នៃ​មហាសមុទ្រ​ឥណ្ឌា​នូវ​ឧប​ករណ៍​តាម​រក​ប្រអប់​ខ្មៅ​របស់​កង​ម៉ារីន​អាមេ​រិក។​ ឧបករណ៍​នោះ​មាន​ឈ្មោះ​ថា​ TOWED PINGER LOCATOR នឹង​ភ្ជាប់​ជា​មួយ​នាវា​មួយ​គ្រឿង​ដែល​នឹង​បើក​នៅ​តំបន់​ភាគ​ខាង​លិច​អូស្រ្ដាលី​ជាកន្លែង​ដែល​អាជ្ញាធរ​យល់​ថា​ យន្ដ​ហោះ​ធ្លាក់​ក្នុង​សមុទ្រ​ ។

លោក​ ANGUS HOUSTON ដែល​ដឹក​នាំ​មជ្ឈមណ្ឌល​សម្រប​សម្រួល​ប្រតិបត្ដិការ​តាម​រុក​រក​របស់​អូស្រ្ដាលី​គូស​បញ្ជាក់​ថា​ ចាំ​បាច់​ត្រូវ​ធ្វើ​ការ​តាម​រុក​រក​ប្រអប់ខ្មៅ​របស់​យន្ដ​ហោះ​ ព្រោះ​ខ្លាច​ប្រអស់​ខ្មៅ​ទាំង​នោះ​អស់​ថ្ម​នៅ​ពេល​ខាង​មុខ​ ឆាប់ៗ ។  ដូច​ក្នុង​រាល់​គ្រោះ​មហន្ដរាយ​អាកាស​ប្រអប់​ខ្មៅ​ជា​សមាស​ភាព​សំខាន់​សម្រាប់​ការ​ស៊ើប​អង្កេត​ ព្រោះវា​អាច​ថត​រាល់​ការ​និយាយ​ក្នុង​បន្ទប់​អ្នក​បើក​បរ​របស់​យន្ដ​ហោះ​ ៕​