ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ក្មេង​ស្រី​តូច​ទើប​៨​ឆ្នាំ ត្រូវ​បាត់បង់​ជីវិត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ឆ្នេរ​ចុង​ស្ងា​វ ស្ថិត​ក្នុង​ក្រុម​២…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ឆ្នេរ​ចុង​ស្ងា​វ ស្ថិត​ក្នុង​ក្រុម​២ ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មាស ថា​រី ភេទ​ស្រី អាយុ​៨​ឆ្នាំ មាន​ឱ​ពុក​ឈ្មោះ​ម៉ា​ន់ សា​រួន អាយុ​៣៩​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​ខឹ​ម ស្រី​ឈាន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឱ​ពុក​ម្ដាយ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ