ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៏ថ្ងៃទី​០៣ មេសា​ ស្លា.ប់០៥​ និង ​របួស២៤នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យ៉ាងហោចណាស់​មនុស្ស០៥នាក់បានស្លា.ប់ ​និង ​របួស២៤នាក់​ ក្នុងនោះ១២នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏១១លើក ​កើតឡើងនៅ​ទូទំាងប្រទេស​កម្ពុជា​កាលពីថ្ងៃទី០៣ មេសា​ ២០១៤​ ។

យោងតាម​របាយការណ៏​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង​ ១១លើកខាង ​បានបង្កឲ្យខូចខាត​យានយន្តសរុប២១គ្រឿង ​ក្នុងនោះម៉ូតូ

រាជធានីភ្នំពេញ ​៖ យ៉ាងហោចណាស់​មនុស្ស០៥នាក់បានស្លាប់ ​និង ​របួស២៤នាក់​ ក្នុងនោះ១២នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏១១លើក ​កើតឡើងនៅ​ទូទំាងប្រទេស​កម្ពុជា​កាលពីថ្ងៃទី០៣ មេសា​ ២០១៤​ ។

យោងតាម​របាយការណ៏​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង​ ១១លើកខាង ​បានបង្កឲ្យខូចខាត​យានយន្តសរុប២១គ្រឿង ​ក្នុងនោះម៉ូតូ ១២គ្រឿង​ រថយន្តធុនតូច​០៨គ្រឿង យានផ្សេងៗ ០១គ្រឿង ។

របាយការណ៏​ដដែលបានបញ្ជាក់បន្ថែមថា ​មូលហេតុ​ ដែលបណ្តាល​ឲ្យកើតមានគ្រោះថ្នាក់​ចរាចរណ៏​ គឺបណ្តាលមកពីល្បឿន​០៥លើក មិនគោរពសិទ្ធ០១លើក ប្រជែងគ្រោះថ្នាក់០២លើក បត់គ្រោះថ្នាក់០៣លើក ក្នុងនោះជិះម៉ូតូ​គ្រោះថ្នាក់​មិនពាក់មួក ​២៦នាក់ ៕