លោក អានវា៉ អីុប្រាហីុម មេដឹកនាំប្រឆាំងមា៉ឡេសីុ កាលពីថ្ងៃទី៤ មេសា បានចោទប្រកាន់រដ្ឋាភិបាលថា បាំងបិទព័ត៌មានទាំងឡាយអំពីរឿងយន្តហោះបាត់ដានជើងហោះហើរ MH370 ដោយអះអាងថា ប្រព័ន្ធរា៉ដាមា៉ឡេសីុអាចចាប់ឃើញរាល់ការផ្លាស់ប្តូរទិសហោះហើរ។ក្នុងបទសម្ភាសន៍មួយជាមួយកាសែតអង់គ្លេស THE DAILY TELEGRAPH លោកអានវា៉ អីុប្រាហីុម និយាយថា លោកមិនយល់ស្របតាមឡើយ ដែលថាប្រព័ន្ធរា៉ដាទំនើប MARCONI ដែលមា៉ឡេសីុប្រើ ហើយប្រព័ន្ធរា៉ដានោះអនុញ្ញាតឱ្យទិញពេលលោកធ្វើរដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីឆ្នាំ១៩៩៤ពុំអាចចាប់បានភ្លាមៗ ការផ្លាស់ប្តូរទិសហោះហើររបស់យន្តហោះនោះ ។
លោកអីុប្រាហីុម បន្តថា ពុំត្រឹមតែពុំអាចទទួលយកបាន តែវាមិនអាចទៅរួចដែលយន្តហោះនេះហោះហើរកាត់ខេត្តយា៉ងតិច៤របស់មា៉ឡេសីុ ដោយប្រព័ន្ធរា៉ដានោះមិនអាចចាប់បាន ។ យើងជឿជាក់ថា រដ្ឋាភិបាលដឹងរឿងនោះច្រើនជាងយើងផង ។ យើងពុំមានឧបករណ៍ទំនើបៗដូចបណ្តាឧបករណ៍របស់សហរដ្ឋអាមេរិកឬរបស់អង់គ្លេស ក៏ប៉ុន្តែយើងមានសមត្ថភាពការពារព្រំដែនរបស់យើង ។
លោក អានវា៉ អីុប្រាហីុម ក៏និយាយការពារអ្នកបើកយន្តហោះ លោក ហ្សាហារី អាម៉េដសាហ៍ អាយុ៥៣ឆ្នាំ ដែលជាមិត្តផ្ទាល់របស់លោក និងជាសមាជិកគណបក្សលោកផងដែរ ។ លោកថា អ្នកបើកយន្តហោះរូបនោះពុំអាចបិទបាំងរា៉ដាបានទេ ។ គេពុំអាចបញ្ជាកងទ័ពអាកាសឱ្យបិទមាត់នៅស្ងៀមទាំងស្រុងបានឡើយ ៕
ចែករំលែកព័តមាននេះ