ចោរប្រដាប់អាវុធប្លន់អាជីវករលក់គ្រឿងអលង្ការ និង ដូរលុយនៅផ្សារដំដែកខេត្តសៀមរាប ទំាងព្រឹកព្រលឹម
ខេត្តសៀមរាប៖ អាជីវករលក់គ្រឿងអលង្ការ និងដូរលុយម្នាក់ បានត្រូវក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ដណ្តើមយកហឹបលុយជិះគេចទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៏នេះបានកើតឡើងនៅម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី០៤ មេសា ២០១៤ នៅចំណុចមុខផ្ទះជរងគ្រោះ ស្ថិតនៅក្នុងភូមិផ្សារដែក ឃុំដំដែក ស្រុកសូត្រនិគម ។
បើតាមភ្នាក់ងារយកព័ត៌មានកោះសន្តិភាពបានស្រង់សម្តីលោក ហេង សំណាង អធិការរងស្រុកសូត្រនិគមឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន អេង អាយុ៤៩ឆ្នាំ ប្រពន្ឋឈ្មោះ សៀង ប៉ាយ ។
ចែករំលែកព័តមាននេះ