ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីដេញ​បា.ញ់គ្នា​នៅស្រុកកំរៀង ស​មត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យម្នាក់

11 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ ជនសង្ស័យម្នាក់​ក្នុងចំណោមជន​សង្ស័យ៣នាក់​ ដែលធ្វើសកម្មភាព​ដេញបា.ញ់គ្នា​កាលពីយប់ថ្ងៃទី០១​ មេសា​ ២០១៤​ នៅស្រុកកំរៀងនោះ ​បានត្រូវសមត្ថកិច្ចខេត្តឃាត់ខ្លួន​នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ​មេសា​ ២០១៤​ នៅចំណុចភូមិដូង​ ឃុំបឹងរំាង ​ស្រុកកំរៀង ។ ​

ខេត្តបាត់ដំបង​៖ ជនសង្ស័យម្នាក់​ក្នុងចំណោមជន​សង្ស័យ៣នាក់​ ដែលធ្វើសកម្មភាព​ដេញបាញ់គ្នា​កាលពីយប់ថ្ងៃទី០១​ មេសា​ ២០១៤​ នៅស្រុកកំរៀងនោះ ​បានត្រូវសមត្ថកិច្ចខេត្តឃាត់ខ្លួន​នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ​មេសា​ ២០១៤​ នៅចំណុចភូមិដូង​ ឃុំបឹងរំាង ​ស្រុកកំរៀង ។ ​

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ដែលស្រង់សម្តីសមត្ថកិច្ច​បានឲ្យដឹងជំហានដំបូងថា​ ជនសង្ស័យឈ្មោះ ​ជាតិ​ ភេទប្រុស ​អាយុ៣១ឆ្នាំ ​ស្នាក់នៅភូមិអូរអន្លក់ ​ឃុំតាសែន ​ស្រុកកំរៀង ហើយថា​ជននេះជាសមាស​ភាព​មិនល្អមកពីរាជធានីភ្នំពេញ​ ។ សេចក្តីរាយការណ៏បានបន្តថា ​​នៅពេលនេះដែរ​ សមត្ថកិច្ច​កំពុងធ្វើការឆែកឆេរ​លំនៅដ្ឋាន​របស់ជនសង្ស័យ ។

គួររំលឹកថា ​ចាប់តំាងពីម៉ោង​៩យប់រហូតដល់ពាក់កណ្តាល​អធ្រាត្រថ្ងៃទី០១ ​មេសា ​២០១៤​ មានជនប្រដាប់អាវុធ​ពីរ​ក្រុមបានធ្វើសកម្មភាព​​ដេញបាញ់គ្នា​​ដូចក្នុងខ្សែភាពយន្ត​​របស់ហុងកុង​ ​ដោយមិន​​ដឹង​ពី​មូលហេតុ​​ បង្កការភ្ញាក់ផ្អើល​​ទំាងយប់នៅក្នុង​ស្រុកកំរៀង​ ។ ការ​ដេញបាញ់គ្នា​​ពីភូមិដំណាក់សាលា​​ រហូតមកដល់ភូមិតាគ្រៃ​ ​ឃុំតាគ្រៃ​នោះ​ ​បណ្តាលឲ្យយុវជន​ម្នាក់ឈ្មោះ​ យួម យី​ ​អាយុ១៩ឆ្នាំ ​រងរបួស​ជើង​បែកឆ្អឹង​ ( ត្រូវគ្រាប់កំាភ្លើង K54 )​ ​កំពុងព្យាបាល​នៅក្នុងម​ន្ទីរពេទ្យ​​យោធាកងពលលេខ​៥៣ ។

ព័តំមាន​លម្អិតនឹងមាន​ផ្សាយជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕