ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​បា.ញ់​សាក​មីស៊ីល​បាលីស្ទិក​ថ្មី​2​គ្រាប់​ដោយ​ជោគ​ជ័យ​

11 ឆ្នាំ មុន

ប្រភព​យោធា​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​៤​ មេសា​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ខែ​មុន​បាន​បា.ញ់​សាក​ល្បង​ប្រកបដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​បាលីស្ទិក​ថ្មី២​គ្រាប់​ ដែល​មីស៊ីល​ធុន​នោះ​អាច​បា.ញ់​​ដល់​គ្រប់​កន្លែង​នៃ​ដែន​ដី​កូរ៉េ​ខាង​ជើង​ រួច​គ្រោង​ដាក់​ពង្រាយ​ចាប់​ពី​ឆ្នាំ​ខាង​មុខ​នេះ​ទៅ។​

ប្រភព​យោធា​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​៤​ មេសា​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ខែ​មុន​បាន​បាញ់​សាក​ល្បង​ប្រកបដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​បាលីស្ទិក​ថ្មី២​គ្រាប់​ ដែល​មីស៊ីល​ធុន​នោះ​អាច​បាញ់​​ដល់​គ្រប់​កន្លែង​នៃ​ដែន​ដី​កូរ៉េ​ខាង​ជើង​ រួច​គ្រោង​ដាក់​ពង្រាយ​ចាប់​ពី​ឆ្នាំ​ខាង​មុខ​នេះ​ទៅ។​

មន្ត្រី​យោធា​មួយ​រូបដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ ទី​ភ្នាក់ងារ​ទទួល​បន្ទុក​ខាង​ការ​អភិវឌ្ឍ​ផ្នែក​ការពារ​ ADD បាន​បាញ់​សាក​ល្បង​កាល​ពី​ថ្ងៃ​ទី​២​៣ មីនា​កន្លង​មក​នេះ​នៅ TAEAN ខេត្ត CHUNGCHEONG ខាង​ត្បូង​នូវ​មីស៊ីល​​បាលីស្ទិក​២​គ្រាប់​ដែល​អាច​បាញ់​បាន​ចម្ងាយ​៥០០​គីឡូ​ម៉ែត រួច​អាច​ផ្ទុក​ក្បាល​គ្រាប់​មាន​ទម្ងន់​ដល់​ទៅ​១​តោន ​។​ មីស៊ីល​ទាំង​នេះ​ពេល​បាញ់​សាក​បាន​ធ្លាក់​ចំ​គោល​ដៅ​កំណត់​តែ​ម្តង ។​

ប្រទេស​កូរ៉េខាង​ត្បូង​មាន​មីស៊ីល​បាលីស្ទិក​ធុន​ HYUNMOO ដែល​អាច​បាញ់​បាន​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ​ ហើយ​បាន​ផលិត​បណ្តា​មីស៊ីល​ដែល​អាច​បាញ់​បាន​ឆ្ងាយ​ជាង​នេះ​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១២​ ដែល​កិច្ច​ព្រម​ព្រៀង​នោះ​អនុញ្ញាត​ឱ្យ​ក្រុង​សេអ៊ូល​បង្កើន​ចម្ងាយ​បាញ់​កាន់​តែ​ឆ្ងាយ​នៃ​បណ្តា​មីស៊ីល​បាលីស្ទិក​របស់​ខ្លួន​ពី​៣០០​គីឡូ​ម៉ែត្រ​ដល់​៨០០​គីឡូ​ម៉ែត្រ ។ បុ៉ន្តែ​កិច្ច​ព្រម​ព្រៀង​នោះ​កំណត់​ទម្ងន់​ក្បាល​គ្រាប់​ដែល​ត្រូវ​បំពាក់​យ៉ាង​ច្រើន​បំផុត​ត្រឹម​៥០០​គីឡូ​ក្រាម​សម្រាប់​បណ្តា​មីស៊ីល​ដែល​អាច​បាញ់​បាន​ចម្ងាយ​៨០០​គីឡូ​ម៉ែត្រ​ រួច​អនុញ្ញាត​ឱ្យ​បំពាក់​ក្បាល​គ្រាប់​ធ្ងន់​ជាង​នេះ​​សម្រាប់​បណ្តា​មីស៊ីល​បាញ់បាន​ចម្ងាយ​ក្រោម​ពី​៨០០​គីឡូ​ម៉ែត្រ ។​

ការបាញ់​សាក​ល្បង​មីស៊ីល​បាលីស្ទិក​ទាំង​នេះ​របស់​កូរ៉េ​ខាង​ត្បូង​ធ្វើ​ឡើង​ពេល​ដែល​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ក្រោយ​ការ​បាញ់​គ្រាប់​រុ៉ក្កែត​ និង​មីស៊ីល​រយៈ​ខ្លី និង​រយៈ​មធ្យម​ទាំង​ឡាយ​របស់​កូរ៉េ​ខាង​ជើង​​រយៈ​ពេល​បុ៉ន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សម​យុទ្ធ​យោធា​រួម​កូរ៉េ​ខាង​ត្បូង​-​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ធ្វើ​ ៕​