ខេត្តរតនគិរី ៖ ស្ត្រីម្នាក់និងកូនបានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូចូលរថយន្តសណ្តោងរ៉ឺម៉កដឹកគ្រាប់ស្វាយចន្ទី បណ្តាលឱ្យរថយន្តកិនខ្ទេចខ្លួនចូលគ្នាមើលមិនស្គាល់យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ មេសា២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្រុងបានលុង ទៅស្រុកអូរយ៉ាដាវ ក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះក្វាស់ ស្កាន់ អាយុ៣៥ឆ្នាំ និងកូនស្រីឈ្មោះក្វាស់ សារ៉ាន់ អាយុ៥ឆ្នាំ អ្នកទាំង២ជាជនជាតិទំពួន មានទីលំនៅក្នុងភូមិចែត្រ ឃុំស៊ើង ស្រុកបរកែវ ខេត្តរនគិរី ។ ចំណែកអ្នកបើកម៉ូតូរងរបួសតិចតួច (គេចខ្លួនបាត់) អត់ស្គាល់អត្តសញ្ញាណទេ រីឯអ្នកបើកបររថយន្តបានបើកហួសប្រមាណជា១០០ម៉ែត្រ ក៏បើកទ្វារចុះរត់បាត់ស្រមោលដែរ ។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ