ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​០២​នាក់​ស្រ​វឹង​​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​គុប​​ទៅ​បុក​ម៉ូតូ​០២​​គ្រឿង​ចត​​នៅ​ចិញ្ចើម​ផ្លូវ​​របួស​ធ្ងន់​ស្រាល​​០២​នាក់​

11 ឆ្នាំ មុន

រាជធា​នី​ភ្នំពេញ ៖ យុ​វ​ជន​​​ម្នាក់​របួស​ធ្ងន់ ​និង​យុ​វជន​​ម្នាក់​ទៀត​របួស​ស្រាល​ដោយ​ សារ​ជិះ​ម៉ូតូ​ទៅ​បុក​ម៉តូចត​នៅ ចិញ្ចើម​ផ្លូវ វេលា​ម៉ោង​១និង ១៥​នាទី​យប់អធ្រាត ឈានចូល ថ្ងៃទី ០៤ មេសា ២០១៤ នៅ​លើ​ផ្លូវ ២៧១ ​ស្ថិត​នៅ​ក្នុង​សង្កាត់ទឹកល្អក់១ ខណ្ឌទួល​គោក ។

ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹក​ប្រាក់ បើក​បរ​ដោយ​យុវជន​០២​នាក់ ដែលស្ថិតនៅ​ក្នុង ស្ថាន​ភាព​ស្រវឹងបើក​បរ​លើ​ផ្លូវ ២៧១ ក្នុង​ទិសដៅ ពីត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​កោង ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ០២​គ្រឿង​ទៀត របស់​ម្ចាស់​ផ្ទះ ដែល​ចត​នៅ ចិញ្ចើម​ផ្លូវ ធ្លាក់ ជង្ហុក បណា្តល ឱ្យ អ្នក​ជិះម៉ូតូ របួស ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ជនរងគ្រោះ​របួស​ធ្ងន់ត្រូវ​បាន​គេ​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ ។