រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំងនិងស្លាកសញ្ញាចរាចរណ៏មួយដើមបានបាក់ ខូចខាតដោយសារបុរសម្នាក់បើករថយន្តមកបុក វេលាម៉ោង១១យប់ថ្ងៃ ទី០៣ មេសា ២០១៤ នៅចំណុចមុខ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តាមបណ្តោយ វិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត Ford មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 2A-4671 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោគចំ ធ្វើដំណើរក្នុង ទិសដៅពីកើតមកលិច ស្រាប់តែមកដល់ កន្លែងកើតហេតុក៏ជ្រុលទៅបុករនាំង ដែកពុះចែកទ្រូងផ្លូវ បាក់អស់៥ផ្ទាំងនិងស្លាកសញ្ញាចរាចរណ៏មួយដើម ហើយ រថយន្តខូចខាត ផ្នែកខាងមុខ ចំហៀងខាងឆ្វេង អ្នកបើកបររបួសបែកក្បាល។
ក្រោយពេលកើតហេតុ អ្នកបើកបរបានទៅមន្ទីរពេទ្យព្យាបាលជំងឺ ហើយសមត្ថកិច្ចបានចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៏ នែអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ