ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​ឲ្យជាង​ធ្វើសោរ​ម្ចាស់​តាម​ទាន់ប្ដឹង​​សមត្ថកិច្ច​ចាប់​ផ្អើល​ទាំង​ថ្ងៃ

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មានជ័យ​ ៖​ នគរបាលការ​ពារព្រំដែន​គោកលេ​ខ៩១១​ ប៉ុស្តិ៍​ព្រៃគប់​ សហការណ៍​ជាមួយ​អ្នក​ស្រុក ​ក្របួច​ចាប់​បានជន​សង្ស័យ​លួចម៉ូតូ​ម្នាក់​ ខណ​:ម្ចាស់តាម​ទាន់កំពុង​យកទៅ​ឲ្យជាង​ជួយធ្វើ​សោរ​​ព្រោះធាក់​​មិន​ឆេះ​ ​ក្រោយពី​លួចបាន​សម្រេច​ ​កាលពីវេលា​ម៉ោងជិត​ ៥រសៀល​​ថ្ងៃទី​០៣ ​ខែមេសា​ ឆ្នាំ២០១៤​ នៅភូមិ

ខេត្ត​​បន្ទាយ​មានជ័យ​ ៖​ នគរបាលការ​ពារព្រំដែន​គោកលេ​ខ៩១១​ ប៉ុស្តិ៍​ព្រៃគប់​ សហការណ៍​ជាមួយ​អ្នក​ស្រុក ​ក្របួច​ចាប់​បានជន​សង្ស័យ​លួចម៉ូតូ​ម្នាក់​ ខណ​:ម្ចាស់តាម​ទាន់កំពុង​យកទៅ​ឲ្យជាង​ជួយធ្វើ​សោរ​​ព្រោះធាក់​​មិន​ឆេះ​ ​ក្រោយពី​លួចបាន​សម្រេច​ ​កាលពីវេលា​ម៉ោងជិត​ ៥រសៀល​​ថ្ងៃទី​០៣ ​ខែមេសា​ ឆ្នាំ២០១៤​ នៅភូមិ​​ទំនប់ក​៥ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ​សេង​ ពេក ​​​ភេទប្រុស​ ​អាយុ២៨​ឆ្នាំ​មុខរប​រជាកម្មករ ​មានទីលំ​នៅក្នុង​​ភូមិ​កើត​​ហេតុ​។ ​​នគរបាល​ការពារ​ព្រំដែន​គោកប៉ុស្តិ៍​ព្រៃគប់​ ប្រាប់​ថាជនសង្ស័យ​បាន​ធ្វើសកម្ម​ភាពលួច​ម៉ូតូ ម៉ាក​ហុង​​ដា​ឌ្រីម ពណ៏​ខ្មៅ​​ សេរី​ឆ្នាំ២០០៣​ ​របស់ស្ត្រី​ម្នាក់ នៅក្នុង​ភូមិជាមួយគ្នា​​ហើយក្រោយ​ពីលួចបាន​​ដោយ​សារ​​ម៉ូតួអត់​សោរ​ព្រោះសោរ​​នៅម្ចាស់​រវល់​ចូលលេង​ផ្ទះ​អ្នក​ស្រុក​ ​ក៍ត្រូវជន​សង្ស័យ​អូសរត់​ យក​ទៅកុហក​ជាង​​ជួសជុល​ម៉ូតូថា​ជារបស់​គេជិះ​ជ្រុះបាត់​សោរ​។

ស្ត្រីជា​ម្ចាស់ម៉ូតូ​ឈ្មោះ នួម​​ រ៉ាយូ​​ អាយុ២​៦ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិកើត​ហេតុ​ និយាយ​ថាម៉ូតូរបស់​គាត់​​ក្រោយ​ពី​ដឹងថា​បាត់ភ្លាម​គាត់​បាន​ចេញមកសួរ​អ្នកស្រុក​ ​ហើយគេ​ប្រាប់ថា​ឃើញជន​សង្ស័យ​​ឈ្មោះ ​ពេកអូស​ រត់​​ទៅ​ទិស​ខាងកើត​​ ក្នុងនោះបុរស​អ្នកឃើញហេតុការណ៍​ម្នាក់​ក្នុងចំណោម​២នាក់​ថែម​ទាំងយក​​ម៉ូតូឌុប​ស្ត្រី ​ជាម្ចាស់​ម៉ូតូទៅតាម​រកផង​ដែរ។

ស្ត្រីខាង​លើបន្ត​ថាពេល​ទៅដល់ចំណុច​រង្វង់មូល ​(ចំណុចឃួន​វណ្ណា)​ ក្នុងភូមិកើត​ហេតុ​ក៍ឃើញ​ម៉ូតូរបស់​នាង​ កំពុងស្ថិត​នៅកន្លែង​ជាងជួសជុល​ម៉ូតូ ​ហើយពេល​សួរនាំ ​ថាតើនណាយក​ម៉ូតូរបស់នាង​​ជនសង្ស័យ​ឆ្លើយថា​ ជាម៉ូតូ​របស់គេ​ជ្រុះបាត់សោ​រនិងយកមក​ធ្វើសោរ​។ ស្ត្រីម្ចាស់​ម៉ូតូបន្តថា​ ពេលនោះ​នាងចាប់​ទាញសោរ​ ពី​​ហោ​ប៉ៅ​ហើយ​និយាយ​ថា​នេះជាសោរ​ម៉ូតូរបស់​ខ្ញុំ​ ភ្លាមនោះ​​ជនសង្ស័យ​និយាយ​ដោះសារ​ថា អីចឹ​ងខ្ញុំអត់​​ដឹង​​ទេ ​សុំទៅផ្ទះ​​មុន​ហើយ​។ស្ត្រីខាងលើ​បន្តថាភ្លាម​​នោះ​​​ នាងក៍ប្ដឹង​សមត្ថកិច្ចនគ​របាល​ការពារ​ព្រំដែន​គោក ​ដែល​នៅក្បែរ ​នោះដេញ​​ប្រផាប់ចាប់​ប្រភីង​បានភ្លាមៗ​តែម្ដង​។

ម្ចាស់ម៉ូតូ​និយាយ​ថា បើជាង​ជួសជុល​ម៉ូតូ មិនស្គាល់​ថាជាម៉ូតូ​នាងទេ​ ម្លេះធ្វើ​សោរឲ្យ​ជិះទៅ​បាត់​ហើយ​ ប៉ុន្តែ​​ពេល​ជនសង្ស័យ​យក​ម៉ូតូទៅ​ឲ្យធ្វើ​សោរជា​ងម៉ូតូ​នោះ ​ស្គាល់ម្ចាស់​​និងសង្ស័​យ​ក៍ពន្យា​ពេល​មិន​ព្រម​​ធ្វើឲ្យ​​រហូត​ទាល់តែម្ចាស់​តាមទាន់​ដេញចាប់​ជាមួយ​សមត្ថ​កិច្ច​។

ទោះជា​យ៉ាងណាជន​សង្ស័យ​ ក្រោយពី​ធ្វើកំណត់​ហេតុសួរ​នាំរួច​ នគរបាល​ការពា​រព្រំដែន​គោកប៉ុស្តិ៍​ព្រៃ​គប់ ​ក៍បាន​ប្រគល់ជន​សង្ស័យ ​ទៅនគរបាល​រដ្ឋបាលប៉ុស្តិ៍ផ្សា​រកណ្ដាល ​ដើម្បីចាត់ការ​បន្តតាម​និតិវិធី​ច្បាប់​។ ចំ​​ណែក​​ម៉ូតូរបស់​ជនរង​គ្រោះ​ ត្រូវនគ​របាលរ​ដ្ឋបាល​ប៉ុស្តិ៍ផ្សារ​កណ្ដាល​ប្រាប់​ថាក្រោយ​​ធ្វើកំណត់​ហេតុរួច​​និង​​ប្រគល់​ឲ្យម្ចាស់​វិញ ។