ខេត្តបន្ទាយមានជ័យ ៖ យុវជន០២នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៏មួយដែលបានកើតឡើង កាលពីវេលារសៀល ថ្ងៃទី០៣ មេសា ២០១៤ នៅចំណុចផ្លូវកោងមួយកន្លែង ស្ថិតនៅក្នុង ភូមិរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទី១.មានឈ្មោះ ណយ នេតភេទប្រុស អាយុ២០ឆ្នាំមានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត ធ្វើជាកម្មករ នៅភូមិនិម្មិត សង្កាត់និម្មិត ក្រុងប៉ោយ ប៉ែត ចំណែកជនរងគ្រោះទី២.ឈ្មោះ អិន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង០២ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ជិះក្នុងទិសដៅ ពីត្បូងទៅ ជើង ក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង បត់ចង្កូតមិនទាន់ គ៏ជ្រុលទៅបុកបង្គោលផ្លូវកោង បាក់កទាំង០២នាក់ស្លាប់ភ្លាមៗតែម្តង ។
ចែករំលែកព័តមាននេះ