ការទូត​នៅ ​អ​.​ស​.​ ប​សម្រាប់​ការ​ជួប​គ្នា​ត្រាំ​-​រ៉ូ​ហា​នី


មហាសន្និបាត​អ​.​ស​.​ប ៖ មាន​សកម្មភាព​ការទូត​ជា​ច្រើន​កាលពី​យប់​ថ្ងៃ​ទី​២៤​កញ្ញា នៅ​ក្រុង​ញូ​វ​យ៉​ក ក្នុង​ក្ដី​សង្ឃឹម​ដល់​ការ​ជួប​គ្នា​មួយ​រវាង​លោក​ដូ​ណា​ល់​ត្រាំ និង​ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី និង​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។

ទោះបី​​មេដឹកនាំ​អា​មេ​រិ​ក​និង​អ៊ីរ៉​ង់​អះអាង​ជា​ថ្មី ពី​ការ​ខ្វែងគំនិត​គ្នា​ក្ដី​តែ​មេដឹកនាំ​ទាំង​២​ក៏​មិន​បាន​បដិសេធ ដោយ​ម៉ឺ​ង​ម៉ាត់​ការ​ជួប​គ្នា​នោះ​ដែល​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន​នៅ​តែ​មាន​ជំនឿ​ជាក់​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា ពួក​យើង​ចង់​ចរចា​ព្រោះ​នោះ​ជា​រឿង​ល្អ តែ​យើង​នៅ​មិន​ទាន់​មានការ​ព្រមព្រៀង​គ្នា​នៅឡើយ​។ ចំណែក​ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​វិញ អះអាង​តាម​ទូរទស្សន៍​FOX NEWS​ថា លោក​ត្រាំ​ត្រូវ​បង្កើត​បរិយាកាស​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​មួយ ប្រសិនបើ​លោក​ពិតជា​ចង់​ឲ្យ​មានការ​ចរចា​ដោយ​ពិតប្រាកដ​មែន​។

ប៉ុន្តែ​លោក​រំឭក​ថា​គឹ​លោក​ត្រាំ​ដែល​ជា​អ្នក​សម្រេច​លើ​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ដែល​ទំ​រាំ​សម្រេច​បាន ត្រូវ​ឆ្លងកាត់​ការ​ចរចា​ជា​ច្រើន​ឆ្នាំ​។ ប៉ុន្តែ​ប្រសិន​បើ​ទំនុកចិត្ត​ត្រូវ​បាន​ស្ដារ​ឡើង​វិញ តាម​រយៈ​ការ​សម្រាល​ទណ្ឌកម្ម​អា​មេ​រិ​ក លោក​ហា​សាន់​ថា​លោក​ត្រៀម​ចរចា​ពី​កិច្ចព្រមព្រៀង​ដទៃ​ៗ​ទៀត​ជាមួយ​សហរដ្ឋអាមេរិក​។

ពេល​ជួប​ជាមួយ​លោក​រ៉ូ​ហា​នី ប្រធានាធិបតី​បារាំង​បាន​ស្នើ​ឲ្យ​លោក​ចាប់​យក​ឱកាស​ដែល​មាន​តែ​មួយ​នេះ​។ លោក​ម៉ា​ក្រុ​ន​ថា​ប្រសិនបើ​មេដឹកនាំ​អី​ុ​រ៉​ង់​ចាក​ចេញពី​ទឹកដី​អា​មេ​រិ​ក ដោយ​មិន​បាន​ជួប​ជាមួយ​លោក​ត្រាំ​នោះ​នឹង​ជា​ការ​បាត់បង់​ឱកាស​មួយ ព្រោះ​វា​មិន​អាច​កើត​មាន​ទៀត​មុន​ពេល​ច្រើន​ខែ​ឡើយ​។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​មុខ​តំណាង​របស់​ប្រទេស​១៩៣​ជា​សមាជិក​អ​.​ស​.​ប ប្រមុខ​សេត​វិមាន​ជា​ម្ចាស់ផ្ទះ បាន​បង្កើន​ការ​ព្រមាន​ចំពោះ​អី​ុ​រ៉​ង់​ដោយ​គ្មាន​និយាយ​ពី​ផ្លូវ​ថ្មី​ៗ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ