ទីភ្នាក់ងារអវកាសអាមេរិក NASA គូសបញ្ជាក់កាលពីថ្ងៃទី២ មេសាថា NASA ផ្អាករាល់ការទាក់ទងជាមួយរុស្ស៊ី លើកលែងតែកិច្ចសហប្រតិបត្តិការលើស្ថានីយអវកាសអន្តរជាតិ ISS មកពីវិបត្តិនៅអ៊ុយក្រែន ។ក្នុងសេចក្តីប្រកាសមួយ NASA អះអាងថា ដោយសារការរំលោភបំពានដោយប្រទេសរុស្ស៊ីលើអធិបតេយ្យភាព និងបូរណភាពដែនដីអ៊ុយក្រែន NASA ផ្អាកកិច្ចសន្យាភាគច្រើនជាមួយរុស្ស៊ី ។ ក៏ប៉ុន្តែ NASA និងទីភ្នាក់ងារអវកាសរុស្ស៊ី ROSCOSMOS នឹងបន្តធ្វើការរួមគ្នាដើម្បីសន្តិសុខ និងការរស់រាននៃប្រតិបត្តិការរបស់ស្ថានីយ ISS ។
យោងតាមសេចក្តីប្រកាសនេះថា NASA បញ្ចប់ការធ្វើដំណើររបស់បណ្តានិយោជិតខ្លួនទៅកាន់ប្រទេសរុស្ស៊ី ព្រមទាំងឈប់ទទួលពួករុស្ស៊ីក្នុងទីតាំងរបស់ខ្លួន រួចក៏ផ្អាកការទាក់ទងគ្នាតាមអុីម៉ែល ឬតាមតេឡេខេនហ្វេរេន ។ បុ៉ន្តែវិធានការទាំងនោះនឹងមិនអនុវត្តចំពោះបណ្តាសកម្មភាពប្រតិបត្តិការលើស្ថានីយ ISS ឬក៏បណ្តាការជួបគ្នាពហុភាគីដែលរៀបចំធ្វើនៅក្រៅប្រទេសរុស្ស៊ី ហើយដែលពួករុស្ស៊ីចូលរួមដែរឡើយ ៕
ចែករំលែកព័តមាននេះ