កាលពីថ្ងៃទី២ មេសា កន្លងមក ប្រភពពី AFP បានផ្សាយដោយយោងតាមការអះអាងរបស់វិមានក្រិមឡាំងថា ការលែងលះគ្នារវាងលោកប្រធានាធិបតីវ៉្លាឌីមៀរពូទីន និងភរិយាលោកស្រីលីយូដមីឡា (Lyudmila) ដែលរស់នៅរួមគ្នាអស់រយៈពេលប្រហែល៣០ឆ្នាំ បានក្លាយជាស្ថាពរក្រោយពីមានដំណឹងបែកបាក់គ្នាកាលពីពេលថ្មីៗកន្លងទៅ ។
ក្នុងជីវប្រវត្តិជាផ្លូវការរបស់លោកពូទីន បានបញ្ជាក់ថា ស្ថានភាពរស់នៅជាប្តី ប្រពន្ធ មានត្រឹមថ្ងៃទី២៧ មីនា បុ៉ណ្ណោះ ។
ការលែងលះគ្នារបស់លោកពូទីន ធ្លាប់ប្រកាសកាលពីពាក់កណ្តាលឆ្នាំមុន ដោយលោកពូទីនបានបង្កើតភាពភ្ញាក់ផ្អើលទូទៅមួយដោយប្រកាសថា នឹងចែកផ្លូវគ្នាជាមួយលោកស្រីលីយូដមីឡា ខណៈពេលដែលភាគីទាំងពីរទើបតែនាំគ្នាទៅទស្សនាការសម្តែងរបាំបាល់ឡេមួយ ។
ស្របពេលជាមួយគ្នានេះ លោកស្រីលីយូដមីឡា ថ្លែងថា ជីវិតអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ រួចធាតុពិតកាលពីពេលកន្លងមកយើងស្ទើរតែមិនបាននៅរួមគ្នា ខណៈពេលជាច្រើនឆ្នាំមុនលោកពូទីនបានសេពគប់ជាមួយនាងអេលីណា កាបាយេវ៉ា អតីតកីឡាការិនីកាយសម្ព័ន្ធ បុ៉ន្តែលោកបានបដិសេធ ៕
ចែករំលែកព័តមាននេះ