ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រហារ​នៅមូល​ដ្ឋាន​យោធា​អាមេរិក​ FORT HOOD ស្លា.ប់​4នាក់​

11 ឆ្នាំ មុន

៥​ឆ្នាំ​ក្រោយ​ការ​បា.ញ់ប្រហារ​យ៉ាង​បង្ហូរ​ឈាម​មួយ​មក​ មូល​ដ្ឋាន​យោធា​អាមេរិក​ FORT HOOD នៅរដ្ឋ​តិចសាស់​ជួប​ប្រទះ​នឹង​ការ​បា.ញ់​ប្រហារ​បង្ហូរ​ឈាម​ថ្មី​មួយ​ទៀត​ កាល​ពី​ថ្ងៃ​ទី​២​ មេសា​ ដែល​តាម​អាជ្ញាធរ​ថា​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៤នាក់​ ហើយ​មនុស្ស​១៤នាក់​ទៀត​ត្រូវ​របួស​ ។​

៥​ឆ្នាំ​ក្រោយ​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរ​ឈាម​មួយ​មក​ មូល​ដ្ឋាន​យោធា​អាមេរិក​ FORT HOOD នៅរដ្ឋ​តិចសាស់​ជួប​ប្រទះ​នឹង​ការ​បាញ់​ប្រហារ​បង្ហូរ​ឈាម​ថ្មី​មួយ​ទៀត​ កាល​ពី​ថ្ងៃ​ទី​២​ មេសា​ ដែល​តាម​អាជ្ញាធរ​ថា​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៤នាក់​ ហើយ​មនុស្ស​១៤នាក់​ទៀត​ត្រូវ​របួស​ ។​

មូល​ដ្ឋាន​យោធា​ FORT HOOD នេះ​ជា​មូល​ហេតុ​យោធា​ធំ​ជាង​គេ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០០៩​ ធ្លាប់កើត​មាន​ការ​បាញ់​ប្រហារ​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​១៣​នាក់ និង​របួស​ជាង៣០​នាក់​ ដោយ​សារ​ស្នាដៃ​របស់​ទាហាន​ម្នាក់​ឈ្មោះ​ NIDAL HASAN ។ ទាហាន​រូប​នេះ​បាញ់ប្រហារ​នៅ​ឯ​ការិយាល័យ​ពេទ្យ​មួយរបស់មូលដ្ឋាន​យោធា​ ។​

ក្នុង​សេចក្ដី​ប្រកាស​មួយ​ មូល​ដ្ឋាន​យោធា​ FORT HOOD បញ្ជាក់ថា មូលដ្ឋាន​យោធា​​នោះ​នៅ​ត្រូវ​ឡោម​ព័ទ្ធ​រហូត​ដល់ពេល​ល្ងាច​ ហើយ​ស្នើ​ដល់បុគ្គលិក​ទាំង​អស់​ស្ថិត​ក្នុង​ជម្រក​ការពារ​​ ។ បណ្ដា​បុគ្គលិកដែលត្រូវ​របួស​បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ដ​ CARL R.DARNALD MEDICAL CENTER និង​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដទៃ​ៗ​ទៀត​ ។​ ប្រធានា​ធិបតីអាមេរិក​លោកបារ៉ាក់ អូបាម៉ា​​ ថ្លែង​នៅក្រុង​ស៊ីកាហ្គោថា​ យើង​តាម​ដាន​សភាព​ការណ៍​យ៉ាង​ប្រកិត​ ។​ ខ្ញុំ​ចង់​ដឹង​ថា​ តើមាន​អ្វី​កើត​មាន​ដោយ​ពិត​ប្រាកដ​​ ។ យើង​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់ដែលរឿង​បែប​នេះ​កើត​មាន​ជា​ថ្មី​ទៀត​ ។

សាក្សីម្នាក់​និយាយ​ប្រាប់​ទូរទស្សន៍​ KCEN TV ថា​ ខ្មាន់កាំភ្លើង​ជា​បុរស​ស្បែកស​ម្នាក់​ជិះ​ក្នុង​រថយន្ដ​តូយ៉ូតា​ ពណ៌ប្រផេះ​ ១គ្រឿង​ ។​ ចំណែក​ទូរទស្សន៍​ CBS អះអាង​ថា​ ខ្មាន់កាំភ្លើង​ជា​ទាហាន​ អាយុ៣៤​ឆ្នាំ​ និងថា​ការ​បាញ់​ប្រហារ​បណ្ដាល​មកពី​ការ​ឈ្លោះ​គ្នា​មួយ​រវាង​ពួក​ទា​ហាន៕​