ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូធុនធំម៉ាកCBRពន្លះគ្នា​ជាមួយ​ម៉ូតូសាន់យ៉ាន់របួសស្រាល​០២នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ​ រវាង​ម៉ូតូ​ធុន​ធំ​ម៉ាកCBR បុកគ្នា​ជាមួយ​ម៉ូតូ​សាន់យ៉ាន់​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​០២​នាក់​របួស​ស្រាល​ ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលាម៉ោង​១និង​១៥​នាទី យប់អធ្រាត​ឈាន​ចូល​ថ្ងៃ ទី០៣​មេសា​២០១៤​ នៅ​ចំណុច មុខ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិភ្នំពេញ ​ តាម​បណ្តោយ​មហា​វិថី​សហ​ពន្ធ័រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំ​រី

រាជធានី​ភ្នំពេញ ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ​ រវាង​ម៉ូតូ​ធុន​ធំ​ម៉ាកCBR បុកគ្នា​ជាមួយ​ម៉ូតូ​សាន់យ៉ាន់​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​០២​នាក់​របួស​ស្រាល​ ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលាម៉ោង​១និង​១៥​នាទី យប់អធ្រាត​ឈាន​ចូល​ថ្ងៃ ទី០៣​មេសា​២០១៤​ នៅ​ចំណុច មុខ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិភ្នំពេញ ​ តាម​បណ្តោយ​មហា​វិថី​សហ​ពន្ធ័រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំ​រី សង្កាត់​កា​កាប​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។

ប្រភពព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញម៉ូតូ​សាន់យ៉ាន់ ពណ៌ក្រហម បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ ពី​លិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុកគ្នា ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​ធុនធំ​ម៉ាក​CBR ពណ៌ស អត់ស្លាក​លេខ ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​ឱ្យ​អ្នក​បើកម៉ូតូ​ទាំង​០២​គ្រឿង របួស​ស្រាល​ទាំង​០២​នាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​ម៉ូតូ​ទាំង​ពី​របាន​ធ្វើ​ការសម្រួលគ្នា ដោយ​ខាង​ម៉ូតូ​ធុនធំ​ម៉ាក​CBR​ចេញ​លុយ ២៥ដុល្លា ឱ្យ​ខាង​ម៉ូតូ​សាន់យ៉ាន់ ដើម្បី​បញ្ចប់រឿង ។