ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​នីសាន់​​បុកម៉ូតូ​ហុងដា​​វ៉េវ​របួសស្រាល​​០២​នាក់​​នៅសង្កាត់​​និរោធ​

11 ឆ្នាំ មុន

រាជ​ធា​​នី​ភ្នំ​ពេញ ៖ មនុស្ស​០​២​នាក់​រង​របួស​​ស្រាល​ក្នុង​ហេតុ​ការណ៏​គ្រោះ​​ថ្នាក់​ចរាចរណ៏​​មួយ​រវាង​​​រថយន្ត​នីសាន់​​បុក​ជា​មួយ​ម៉ូតូ​។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១១យប់​ថ្ងៃ​ទី​២ មាសា​២០១៤ តាម​លើ​ផ្លូវ​លំ​មួយ ស្ថិត​នៅ​ភូមិ​តា​ង៉ូវកណ្តាល សង្កាត់​និរោធ ខណ្ឌមាន​ជ័យ ។

រាជ​ធា​​នី​ភ្នំ​ពេញ ៖ មនុស្ស​០​២​នាក់​រង​របួស​​ស្រាល​ក្នុង​ហេតុ​ការណ៏​គ្រោះ​​ថ្នាក់​ចរាចរណ៏​​មួយ​រវាង​​​រថយន្ត​នីសាន់​​បុក​ជា​មួយ​ម៉ូតូ​។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១១យប់​ថ្ងៃ​ទី​២ មេសា​២០១៤ តាម​​​ផ្លូវ​លំ​មួយ ស្ថិត​នៅ​ភូមិ​តា​ង៉ូវកណ្តាល សង្កាត់​និរោធ ខណ្ឌមាន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា គេ​បាន​ឃើញ​ រថយន្ត​នីសាន់ ពណ៌ស ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ច.៦៧៦៧ភព​ រួច​ធ្វើ​ដំណើរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ ជើង​ ស្រាប់តែ​មក​ដល់ ចំណុច​កើត​ហេតុ​រថយន្ត​ក៏​បើក​ទៅ​បុក ម៉ូតួ​ម៉ាក​ហុង​ដា​វ៉េវ​ ពណ៌ខ្មៅ ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9069 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ដែល​ជិះ​ក្នុង​បទិស​ដៅ​ស្រប​គ្នា​បធ្វើ​​​ឱ្យ​ម៉ូតូ​ដួល​ខ្ទាត​​ប្រហែល២០ម៉ែត្រ​​ ​បណ្តាល​ឱ្យអ្នក​ជិះម៉ូ​តូ ​របួសស្រាល​០១នាក់​ហើយក្នុង​នោះ​ដែរ​អ្នក​ថ្មើជើង​ម្នាក់​ក៏​របួស​ស្រាល​ដែរ ដោយ​សារ​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​បើក​បរ​រថយន្ត​បាន​បើក​ទ្វាររថយន្ត​រត់គេច ហើយ​រថយន្ត​និង​ម៉ូតូសមត្ថកិច្ច យក​ទៅ​ទុកនៅ​អធិការដ្ឋាន ខណ្ឌមាន​ជ័យ ដើម្បីដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរថា ប្រ​ជាពល​រដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ​​បាន​នាំ​គ្នា វាយ​រថយន្តបង្ក និង​ដេញ​តាម​វាយ​ម្ចាស់​រថយន្ត​ដោយ​សារ​តែ​​ពួក​គេ​ខឹង​សម្បា និង អ្នក​បើក​បររថយន្ត​បុក​គេ​ហើយ​មិន​ព្រមឈប់​ដោះស្រាយ​ ហើយ​រត់គេច​ខ្លួន​ទៀត ។