៤ ប្រយោគ​នេះ​មិន​គួរ​និយាយ​នៅ​កន្លែងធ្វើការ


ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តែងតែ​កើត​មាន​ឡើង​នៅ​គ្រប់កន្លែង​ដែល​រួម​ទាំង​កន្លែងធ្វើការ​ផង​ដែរ ។ ហើយ​ការ​មាន​ជំនាញ​ទំនាក់ទំនង​ដោយ​មាន​ប្រសិទ្ធិ​ភាព គឺជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​ឈានមុខ​គេ​នៅ​កន្លែង​ការងារ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ជំនាញ​នេះ និង​និយាយ​ពាក្យ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ទស្សនៈ​របស់​បុគ្គលិក ឬ​ប្រធាន​ដទៃ​ក្នុង​ក្រុមហ៊ុន ។ ជា​លទ្ធផល​វា​ក៏​ប៉ះពាល់​ដល់​ឱកាស​ដែល​ពួក​គេ​ទទួល​បាន​ក្នុង​ការ​រីក​ចម្រើន ឬ​ឡើង​ឋានៈ​ដែរ ។
ដូច្នេះ​ដើម្បី​ទប់ស្កាត់​ករណី​នេះ​មិន​ឲ្យ​កើត​មាន​ឡើង អ្នក​គួរតែ​ចៀសវាង​និយាយ​ប្រយោគ​ខាងក្រោម​៖

១. វា​មិនមែន​ជា​ការងារ​ខ្ញុំ​ទេ ៖ អ្វី​ដែល​អ្នក​និយាយ​គឺ «​ខ្ញុំ​មិន​ចង់​មាន​ទំនួល​ខុស​ត្រូវ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​គិត ឬ​ធ្វើ​អ្វី​ដែល​លើស​ពី​ការងារ​ខ្ញុំ​ដែរ​» ។ វា​អាច​បង្កើត​ឲ្យ​មាន​ទស្សនៈ​អវិជ្ជមាន​លើ​អ្នក​ព្រោះ​វា​បង្ហាញ​ថា អ្នក​មិន​ចង់​ធ្វើ ឬ​មិន​អាច​ធ្វើ​អ្វីមួយ​បាន ។ ប្រសិនបើ​អ្នក​មិន​ចង់​ទទួលយក​ការងារ​ដែល​អ្នក​គិត​ថា​មិន​ចាំបាច់​ទេ​នោះ​អ្នក​អាច​បដិសេធ​វា​បាន ប៉ុន្តែ​ដើម្បី​ចៀសវាង​ទស្សនៈ​អវិជ្ជមាន​ខាងលើ អ្នក​គួរតែ​យ៉ាង​ហោច​ណាស់​ក៏​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចង្អុលបង្ហាញ​អ្នក​ដែល​ទទួលខុសត្រូវ​ការងារ​នេះ​ដែរ ។

២. ដោះស្រាយ​ខ្លួនឯង​ទៅ ៖ វា​ប្រៀប​ដូច​ជា​អ្នក​និយាយ​ថា «​ខ្ញុំ​មិន​ចង់​ជួយ​អ្នក​ទេ​» ។ ហើយ​វា​ជា​ពាក្យ​សម្តី​ដែល​បង្កើត​គម្លាត​រវាង​អ្នក និង​មនុស្ស​ដែល​សុំ​ជំនួយ​ឲ្យ​អ្នក ។ ប្រសិនបើ​ម្នាក់​នោះ​ជា​កូនក្រុម ឬ​សមាជិក​ក្រុម​របស់​អ្នក​ទៀត​នោះ អ្នក​អាច​នឹង​បាត់បង់​ការ​គោរព​បាន​ព្រោះ​វា​បង្ហាញ​ថា អ្នក​កំពុង​តែ​ទុក​ពួក​គេ​ចោល ។

៣. ខ្ញុំ​គ្រាន់តែ​ស្តាប់​តាម​បញ្ជា​ប៉ុណ្ណោះ ៖ ប្រយោគ​នេះ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​អ្នក និង​បង្ហាញ​ថា​អ្នក​មិន​មាន​គោល​ជំហរ ឬ​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​បាន​ឡើយ ។ ប្រសិនបើ​អ្នកជា​ប្រធាន​ក្រុម​មួយ​រូប វា​ប្រៀប​ដូច​ជា​បង្ហាញ​ថា​អ្នក​គ្រាន់តែ​ជា​កូនចៅ​អ្នក​ដទៃ​ប៉ុណ្ណោះ ។

៤. វា​មិនមែន​ជា​កំហុស​ខ្ញុំ​ទេ​៖ បើ​ទោះជា​វា​មិនមែន​ជា​កំហុស​អ្នក​ពិតមែន​ក្តី ការ​និយាយ​ប្រយោគ​នេះ​ចេញ​មក​បង្ហាញ​ថា​អ្នក​កំពុង​តែ​ការពារ​ខ្លួន និង​បង្ហាញ​ពី​ភាព​ក្មេងខ្ចី​របស់​អ្នក​ទៅ​វិញ​ទេ ។ អ្នកដឹកនាំ​ល្អ​តែងតែ​ទទួលខុសត្រូវ និង​មិន​ចៀសវាង​ការ​រិះគន់ ឬ​ស្តីបន្ទោស​អ្នក​ដទៃ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ